ព័ត៌មានជាតិ
កម្ពុជា បញ្ជូនមន្រ្តីទៅឥណ្ឌាទទួលការបណ្តុះបណ្តាលជំនាញស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត
ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីបញ្ជូនមន្ត្រីកម្ពុជាចំនួន ៤០ រូប មកពីក្រសួងផែនការ និងក្រសួងមហាផ្ទៃ ទៅប្រទេសឥណ្ឌា ដើម្បីទទួលការបណ្តុះបណ្តាលជំនាញទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងជំនាញប្រើប្រាស់ទិន្នន័យ។

ពិធីបញ្ជូនត្រូវបានរៀបចំឡើងនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៦ ទីតាំងនៅរាជធានីភ្នំពេញ ក្រោមអធិបតេយ្យភាព ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោក Vanlalvawna Bawitlung និង លោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ។ នាឱកាសនោះ លោកឯកអគ្គរដ្ឋទូតឥណ្ឌា បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការចែករំលែកចំណេះដឹង ក្នុងការពង្រឹងសមត្ថភាពមន្ត្រីរដ្ឋាភិបាល។
សេចក្តីប្រកាសព័ត៌មានស្ថានទូតឥណ្ឌា បញ្ជាក់ថា មន្ត្រីចំនួន ២០ នាក់មកពីក្រសួងមហាផ្ទៃ នឹងចូលរួមវគ្គសិក្សា “ការស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការធ្វើកោសល្យវិច្ច័យតាមអ៊ីនធឺណិត” ចាប់ពីថ្ងៃទី ២៨ ខែមករា ដល់ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៦។ កម្មវិធីនេះមានគោលបំណងបំពាក់មន្ត្រីកម្ពុជានូវជំនាញសំខាន់ៗ ដើម្បីអាចរកឃើញ ស៊ើបអង្កេត និងទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតបានយ៉ាងមានប្រសិទ្ធភាព។
ក្នុងពេលដំណាលគ្នានេះ មន្ត្រីចំនួន ២០ រូបមកពីក្រសួងផែនការ នឹងចូលរួមវគ្គសិក្សា “ស្ថិតិថ្នាក់ក្រោមជាតិដោយប្រើប្រាស់ទិន្នន័យរដ្ឋបាល” ចាប់ពីថ្ងៃទី ២៧ ខែមករា ដល់ថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២៦។ ការបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ដើម្បីបង្កើនសមត្ថភាពមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់ទិន្នន័យរដ្ឋបាលប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើតស្ថិតិថ្នាក់ក្រោមជាតិដែលអាចទុកចិត្តបាន ទាន់ពេលវេលា និងពាក់ព័ន្ធនឹងគោលនយោបាយ។

នាព្រឹត្តិការណ៍នោះដែរ លោក ឆៃ ស៊ីណារិទ្ធ បានសម្តែងការដឹងគុណចំពោះរដ្ឋាភិបាលឥណ្ឌា ចំពោះការប្តេជ្ញាចិត្តក្នុងការពង្រឹងសមត្ថភាពបច្ចេកវិទ្យារបស់កម្ពុជា។
ស្ថានទូតឥណ្ឌា រំពឹងថាមន្ត្រីទាំងអស់នឹងបញ្ចប់វគ្គសិក្សាទាំងនេះដោយជោគជ័យ ហើយស្វាគមន៍ត្រឡប់មកវិញជាមួយនឹងចំណេះដឹង និងជំនាញថ្មីៗ ដើម្បីរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា៕
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៣៥ នាទី agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026


