ព័ត៌មានជាតិ
អភិបាលរាជធានី ចុះពិនិត្យ និងពង្រឹងទីតាំងបិទខ្ទប់នៅផ្លូវជាតិលេខ៤
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមេសានេះ បានចុះពិនិត្យទីតាំងបិទខ្ទប់នៅផ្លូវជាតិលេខ៤ មុខវត្តស្ងួនពេជ្រ និងអូដឹម ក្នុងសង្កាត់កំបូល ខណ្ឌកំបូល ដើម្បីពង្រឹងកម្លាំងដែលបាន និងកំពុងឈរជើងនៅគោលដៅនោះ ឱ្យមានភាពរឹងមាំ និងម៉ឺងម៉ាត់បំផុត ជុំវិញការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញក្នុងរយៈពេល១៤ថ្ងៃ ឱ្យទទួលបានជោគជ័យ ដើម្បីកាត់ផ្តាច់ការរីករាលដាលនៃជម្ងឺកូវីដ-១៩។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនៃការចុះពិនិត្យនៅមុខវត្តស្ងួនពេជ្រ បានណែនាំឱ្យអាជ្ញាធរ និងកងកម្លាំង ដែលឈរជើងនៅទីនោះ សម្រួលចរាចរណ៍ចំពោះយានយន្តដែលមានសិទ្ធិក្នុងការឆ្លងកាត់ឱ្យបានលឿន ជៀសវាងការកកស្ទះចរាចរណ៍។
លោកបានណែនាំទៅអាជ្ញាធរខណ្ឌកំបូលថា ចំពោះរថយន្តដែលមានសិទ្ធិអាចចេញបាន ពិសេសរថយន្តកុងទីន័រឱ្យចេញពីក្រៅក្រុងទៅ។ ចំពោះរថយន្តចូលក្រុង ត្រូវពិនិត្យឱ្យបានល្អិតល្អន់ ពោលគឺ ឱ្យចូលតែចំពោះរថយន្តដឹកគ្រឿងឧបភោគបរិភោគ និងត្រូវនាំណែនាំឱ្យពួកគាត់ដឹក ចូលពេលយប់។

លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា ចំពោះរថយន្តទេសចរណ៍គឺឱ្យពួកគាត់ត្រឡប់ក្រោយវិញ។ តែបើពួកគាត់នៅតែរឹងទទឹង មិនព្រមស្ដាប់តាមការណែនាំ យើងត្រូវធ្វើការត្រួតពិនិត្យ ហើយបើពិនិត្យទៅ មិនមានឯកសារពាក់ព័ន្ធក្នុងការធ្វើដំណើរក្នុងអំឡុងបិទខ្ទប់នេះទេ គឺត្រូវឃាត់ទុកហើយពិន័យទៅតាមច្បាប់ ទើបឱ្យពួកគាត់ត្រឡប់ក្រោយវិញ។

លោក ឃួង ស្រេង ក្នុងអំឡុងបិទខ្ទប់រាជធានីភ្នំពេញនេះ តែងបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ កុំចាកចេញពីផ្ទះឱ្យសោះ បើមិនមានការងារចាំបាច់ ឬបន្ទាន់ផ្សេងទៀតទេ ពោលគឺត្រូវស្តាប់ និងអនុវត្តឱ្យបានល្អទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាបំបាត់ការឆ្លងជំងឺ កូវីដ-១៩ ឱ្យបាន ក្នុងរយៈពេល១៤ថ្ងៃនៃការបិទខ្ទប់រាជធានីភ្នំពេញនេះ៕
អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


