Connect with us

ជីវិតកម្សាន្ដ

​ប្រឡូក​សិល្បៈ១០​ឆ្នាំ! ឈី​ន រតនៈ អះអាងថានឹងបន្តដំណើរលើវិថីមួយនេះរៀងរហូត ឱ្យតែនៅមានការគាំទ្រ

បានផុស

នៅ

ស្របពេលដែលកំពុងជោគជ័យ និងទទួលបានការគាំទ្រនៅលើវិថីសិល្ប: តារាចម្រៀងតារាចម្រៀង ឈី​ន រតនៈ បានដាក់ក្តីពឹង​​​ថា នាងនឹងអាចបន្ត​លើ​វិ​ថី​មួយ​នេះ​ជា​រៀង​រហូតប្រសិន​នៅ​មានការ​​គាំទ្រពីទស្ស និកជននិងហ្វេនៗរបស់ខ្លួនខណ:នាងចាត់ទុកថា អ្ន កទាំងនោះជាចំណែកនៃបេះដូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតបើគិត​មក​ទល់​ពេលនេះគឺ​មាន​រយៈពេល​ ១០​ឆ្នាំ​ ហើយដែល​តារាចម្រៀង​វ័យក្មេង ឈី​ន រតនៈ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​របស់​ខ្លួនបន្ទាប់​ពី​នាង​បាន​ឆ្លងកាត់​ការ​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី The voice Cambodia រដូវ​កាល​ទី​២​ឆ្នាំ​២០១៦ ។ ក្នុងនោះ ឈី​ន រតន: ក៏រំពឹង​ថា ខ្លួន​នឹង​អាច​បន្ត​ឈរជើង​ក្នុង​វិស័យ​មួយ​នេះ​ជា​រៀង​រហូតទៀតផង។

តារាចម្រៀង ឈីន រតន: បានរៀបរាប់ថា ១០ឆ្នាំពិតបជាដើរលឿនមែនអរគុណបណ្តាអ្នកគាំទ្រទាំងអស់គ្នា ដែលតែងតែស្រលាញ់និងគាំទ្រនាងខ្ញុំ ឈីន រតនៈ តាំងពីពេលចាប់ផ្តើមរហូតមកដល់ពេលនេះ ជាពិសេសអរគុណប្អូនៗ Admin ទាំងពីរដែលតែងតែ Post គាំទ្ររាល់គ្រប់សកម្មភាពរបស់ខ្ញុំចាំលើកទឹកចិត្តខ្ញុំគ្រប់ពេល ។

ឈីន រតន: បាននិយាយបន្តថានាងក៏អរគុណដល់អ្នកម្តាយដែលតែងតែជំរុញនិងលើកទឹកចិត្តកូនស្រីលើវិថីដែលខ្លួនស្រលាញ់រហូតនិងលោកគ្រូ ណុប បាយ៉ារិទ្ធ ដែលបានជ្រើសរើស នឹងតែងតែបង្ហាត់បង្រៀន។ ពិសេសការផ្តល់ឱកាសឱ្យខ្លួនបានបញ្ចេញសម្ថភាព និងបំពេញក្តីស្រមៃរបស់ខ្លួន ទើបទទួលបានការស្រលាញ់ និងគាំទ្រពីបងប្អូនរហូតដល់សព្វថ្ងៃ។

តារាចម្រៀង រតន: បន្ថែមថា “ជាចុងក្រោយ នាងខ្ញុំសូមសន្យាថានៅតែបន្តលើវិថីមួយនេះជារៀងរហូតទៅ ឱ្យតែមានការគាំទ្រពីបងប្អូន និងអ្នកគាំទ្រទាំងអស់ង់ប្រាប់ថា អ្នកទាំងអស់គ្នាជាចំណែកនៃបេះដូងរបស់ខ្ញុំ”។ គួរ​បញ្ជាក់​ថា ឈី​ន រតនៈ គឺជា​បេ​ក្ខ​នារី​មក​ពី​ខេត្តកំពង់ចាម បាន​ធ្វើ​ឱ្យ​គណៈកម្មការ​ទាំង​៤រូប ​គោះ​ប៊ូ​តុង​យក ខណៈពេល​ដែល​នាង​បាន​ឡើង​បកស្រាយ​ចម្រៀង​ក្រោម​ចំណងជើង​ថា SAXO​PHONE បាត់​ស្នេហ៍ក្នុង​កម្មវិធី The voice Cambodia រដូវ​កាល​ទី​២កន្លងទៅ៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម