ព័ត៌មានជាតិ
ស្ពានឆ្លងទន្លេមេគង្គក្រចេះ ជិតបើកឲ្យពលរដ្ឋឆ្លងជាផ្លូវការ ខណៈបង្គោលភ្លើងបំភ្លឺសងខាងស្ពានជាង ១០០ ដើមតម្លើងរួចរាល់
ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គខេត្តក្រចេះ បច្ចុប្បន្នត្រូវបានក្រុមការងារបច្ចេកទេសសាងសង់តម្លើងបង្គោលអំពូលភ្លើងនៅសងខាងលើបង្កាន់ដៃស្ពានរួចរាល់ជាស្ថាពរ ខណៈដែលកំណាត់ផ្លូវ ៦០B តភ្ជាប់ពីរង្វង់មូលខ្លាស្ទុះទៅកាន់គល់ស្ពានឆ្លងកាត់ទន្លេមេគង្គក្រចេះនៅត្រើយខាងកើត និងពីគល់ស្ពានត្រើយខាងលិចចម្ងាយប្រមាណជា ៥ គីឡូម៉ែត្រ បាននឹងកំពុងចាក់ក្រាលថ្មម៉ិចដើម្បីត្រៀមអ៊ុតកៅស៊ូដូចគ្នាផងដែរ។


អំពូលភ្លើងទាំងអស់ប្រមាណ ១១៦ ដើម ជាប្រភេទអំពូល LED ប្រើប្រាស់អគ្គិសនី ដាក់ពង្រាយលើបង្កាន់ដៃស្ពានទាំងសងខាងចន្លោះពីមួយទៅមួយជាង ២០ ម៉ែត្រ។ រីឯបាតស្ពាននៅពុំទាន់រួចរាល់ទាំងស្រុងនោះទេ ដោយរង់ចាំការចាក់អ៊ុតកៅស៊ូពីលើបន្ថែមទៀត។
ជាមួយគ្នានោះ កំណាត់ផ្លូវ ៦០B តភ្ជាប់ពីរង្វង់មូលខ្លាស្ទុះឆ្ពោះទៅគល់ស្ពានមេគង្គឆ្លងកាត់ទន្លេដែលជាផ្លូវបង្កើតថ្មី និងជាផ្លូវក្រវ៉ាង់ក្រុងដ៏សំខាន់របស់ខេត្ត ត្រូវបានក្រុមវិស្វកម្មកំពុងមមាញឹកក្នុងការចាប់ផ្ដើមចាក់ក្រាលថ្មម៉ិចដើម្បីត្រៀមអ៊ុតកៅស៊ូឈានទៅបញ្ចប់ជាស្ថាពរនៅពេលដ៏ខ្លីខាងមុខ៕


អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


