Connect with us

សេដ្ឋកិច្ច

​តម្លៃមាស ​ប្រាក់​ កើន​ឡើង​បំបែក​កំណត់​ត្រាខ្ពស់​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ

បានផុស

នៅ

តម្លៃមាស ​និង​ប្រាក់ ​បាន​កើន​ឡើង​បំបែក​កំណត់ត្រា​ខ្ពស់​បំផុត ​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ ​ដោយ​សារ​វិបត្តិសេដ្ឋកិច្ច, ​ភូមិ​សាស្ត្រ​នយោបាយ និង​ការ​ប្រឈម​មុខ​នៃ​សម្ពាធ​ពន្ធ​របស់​សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គិត​ត្រឹម​ម៉ោង ​៩ ​ព្រឹកថ្ងៃទី ២៩ ខែ​មករា ឆ្នាំ ២០២៦ ​តម្លៃ​ហាងឆេង​មាស​បាន​ហក់ឡើង​ដល់ ៦ ៦៧៥ ដុល្លារ ក្នុងមួយតម្លឹង។ ​ចំណែកឯ តម្លៃប្រាក់នៅលើទីផ្សារអន្តរជាតិ បានកើនឡើងដល់ ១១៧ ដុល្លារ ក្នុងមួយអោន។

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ប្រាប់កម្ពុជា​ថ្មី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ​ដោយសារ​វិបត្តិសេដ្ឋកិច្ច ​និង​សម្ពាធ​ពន្ធ​របស់លោក ដូណាល់ ត្រាំ ​ប្រធានា​ធិបតីអាមេរិក ​ជាមួយបណ្ដា​ប្រទេសមួយចំនួន បានរុញច្រានឱ្យតម្លៃមាស ​និង​លោហៈផ្សេងៗ​កើនឡើង។

​ម្យ៉ាងទៀត លោក ដូណាល់ ត្រាំ ចង់ទម្លាក់អត្រាការប្រាក់ ដើម្បីទាញវិនិយោគិន ប៉ុន្តែធនា​គារ​កណ្ដាលធ្វើតាមគោលនយោបាយរបស់ខ្លួន ខណៈមិនមានការទម្លាក់អត្រាការប្រាក់អាមេរិកនោះទេ ពោលគឺនៅ ៣.៧៥% ដដែល ដើម្បីទប់ស្កាត់ថ្លៃអតិផរណាដែលបានឡើងដោយសារតែពន្ធលោក ដូណាល់ ត្រាំ បានដាក់សម្ពាធពន្ធលើបណ្ដាប្រទេសមួយចំនួន។

​បើតាមលោក ឡុង សំណាង និន្នាការ​តម្លៃមាសអាចនឹងកើនឡើងដល់ ​៧ ពាន់ដុល្លារ ​ក្នុងមួយតម្លឹង​ត្រឹមពាក់​កណ្ដាល​ឆមាស ទី១​​ឆ្នាំ ២០២៦ ​។ ​ប៉ុន្តែមុន​នឹង​ឡើងដល់នោះ​ មាស​អាចនឹង​មានការ​ធ្លាក់​ចុះ​វិញ​នៅមុនពេលខែ ៦ ខាងមុខនេះ។

​លោកបាន​បន្ថែមថា៖ «ក្នុងឆ្នាំ ២០២៦ ​តម្លៃមាស​នឹងឡើងដល់ ៧២០០ ​ទៅ ៧៥០០ ​ក្នុងមួយតម្លឹង ​ដោយសារយើងឃើញក្រុមប្រឹក្សាសន្តិភាពមួយ​ដែលអាចធ្វើឱ្យតម្លៃហាងឆេងមាស​ធ្លាក់ចុះ​ ហើយក៏អាច​ធ្វើឱ្យលំនឹងសេដ្ឋកិច្ច​ពិភពលោកត្រឡប់មកធម្មតាវិញ»។

​ចំពោះ​តម្លៃ​ប្រាក់វិញ ​លោក ឡុង សំណាង ​បានឱ្យដឹង​ថា ​សហរដ្ឋអាមេរិក​បានប្រកាសយកប្រាក់​ធ្វើ​ជា​ទុនបម្រុង ប៉ុន្តែមិនទាន់បានចុះឱ្យ​ស្របច្បាប់​នៅ​ក្នុង​រដ្ឋបាលអាមេរិកទេ ​ដែលរុញ​ច្រាន​ឱ្យ​ប្រាក់​កើនឡើង​។

​លោក ឡុង សំណាង បញ្ជាក់ថា៖ ​« បើសិនជាអាមេរិក ប្រកាស ឬគាត់ត្រូវ​បាន​អនុញ្ញាត​ពីស​ភា​ដាក់បញ្ចូលប្រាក់ជាធរមាននៅក្នុងច្បាប់របស់អាមេរិក ​ជាទុនបម្រុង ខ្ញុំជឿថា ប្រទេសដ៏ទៃ​ទៀតក៏​ចាត់ទុកប្រាក់ជាទុនបម្រុងដែរ វានៅលើតែធនាគារអាមេរិក បើធនាគារអាមេរិកសម្រេចយ៉ាងម៉េច គេ​នឹង​ដើរតាមដែរ​»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម