Connect with us

សេដ្ឋកិច្ច

សហគមន៍កសិកម្មទំនើប ១៧ ទទួលបានការគាំទ្រទុនពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា ជិត ៩ លានដុល្លារ

បានផុស

នៅ

សហគមន៍កសិកម្មទំនើប​ចំនួន ១៧ ទទួល​បាន​ការ​គាំទ្រ​ទុន​ពីគម្រោង​ពិពិធកម្ម​កសិកម្ម​កម្ពុជា(CASDP) សរុបជាទឹកប្រាក់ជិត ៩ លានដុល្លារ​អាមេរិក​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ឃឹម ហ្វីណង់ អ្នក​នាំ​ពាក្យ​ក្រសួ​កសិកម្ម​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក​ ឃឹម ហ្វីណង់ គម្រោង​ទុន​សរុប​ជិត ៩ លាន​ដុល្លារ​អាមេរិក​ ពី CASDP ក្នុងនោះ ២,៧ លាន​ដុល្លារ​ជា​ជំនួយ​ឥតសំណង និង​ប្រមាណ ៦ លានដុល្លារ ទៀត​ជា​កម្ចី​ដើម​ទុន​ការ​ប្រាក់ទាប។

លោក​ក៏​បាន​ឱ្យ​ដឹង​បន្ត​ថា មាន ១១ សហគមន៍​នៃ​សហគមន៍​ទាំង ១៧ នេះ គឺជា​សហគមន៍កសិកម្មទំនើប ក្នុង​នោះ​ខេត្ត​សៀមរាប មាន​រហូត​ដល់ទៅ​ ៦ សហគមន៍ ដែលជា​ចំនួនច្រើន​ជាងគេ​ក្នុង​ចំណោម​ខេត្តទាំង ៨ ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​គម្រោងនៅក្នុងវគ្គនេះ។

សហគមន៍ទាំងនេះ គឺជា​ក្រុមចុង​ក្រោយ​ដែល​ទទួល​បាន​ការ​អនុម័ត​គាំទ្រ​ការ​វិនិយោគ មុន​នឹង​គម្រោង​ដែល​ដឹកនាំ​ដោយ​ក្រសួងកសិកម្ម និងគាំទ្រហិរញ្ញប្បទាន​ដោយ​ធនាគារ​ពិភពលោក​មួយនេះ​ត្រូវបាន​បិទ​បញ្ចប់​ជា​ផ្លូវ​ការ​នៅក្នុងអំឡុងពេល ៦ ខែទៀត។

លោក ឃឹម ហ្វីណង់ បាន​បន្ត​ថា ដោយហេតុផលនេះ​ហើយទើប​ក្រុមការងារ​សម្រេច​រៀប​ចំពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួមគ្នាតែ​ម្តង​នៅក្រសួងកសិកម្ម ដើម្បីចំណេញពេលវេលា និងបង្កើន​ល្បឿន​អនុវត្តផែនការវិ​និយោគ​នៅតាមសហគមន៍នីមួយៗឱ្យបានទាន់ពេលនិងត្រឹមត្រូវទៅតាមនីតិវិធីតម្រូវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម