កីឡា
ចិន បោសសម្អាតដង្កូវក្នុងសាច់ ពិន័យធ្ងន់ៗលើបុគ្គល៧៣រូប និងក្លិប១៣ ពាក់ព័ន្ធអំពើពុករលួយ
ចិន បានបើកយុទ្ធនាការបោសសំអាត អំពើពុករលួយក្នុងវិស័យបាល់ទាត់យ៉ាងតឹងរ៉ឹងបំផុត ដោយបានដាក់ទណ្ឌកម្មបុគ្គលចំនួន ៧៣ រូប ក្នុងនោះមានទាំងអតីតប្រធានសមាគមបាល់ទាត់ចិន (CFA) លោក Chen Xuyuan និងលោក Li Tie អតីតគ្រូបង្វឹកក្រុមជម្រើសជាតិ មិនឲ្យចូលរួមក្នុងសកម្មភាពណា ដែលពាក់ព័ន្ធនឹងបាល់ទាត់អស់មួយជីវិត។

ជាមួយគ្នានេះដែរ ក្លិបបាល់ទាត់អាជីពចំនួន ១៣ ទៀត ក្នុងនោះមានទាំងក្លិប Tianjin Jinmen Tiger, Shanghai Shenhua, Shanghai Port និង Beijing Guoan នឹងត្រូវរងការពិន័យកាត់ពិន្ទុនៅរដូវកាល ២០២៥-២០២៦ នេះ ដោយមិនលើកលែង ហើយក៏នឹងត្រូវពិន័យជាប្រាក់ ស្របតាមស្ថានទម្ងន់ទោស ដែលច្បាប់បានចែង។
នៅក្នុងសន្និសីទកាសែតនៅទីក្រុង ប៉េកាំង នាថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ មករា នេះ មន្ត្រីពីសមាគមបាល់ទាត់ចិន (CFA) ក្រសួងសន្តិសុខសាធារណៈ និង អគ្គនាយកដ្ឋានកីឡា បានបញ្ជាក់ ថា វិធានការទាំងនេះបង្ហាញពីគោលជំហរ “មិនអត់ឱនឱ្យដាច់ខាត” ចំពោះបុគ្គលណា ដែលជាប់ពាក់ព័ន្ធនឹងការកែប្រែលទ្ធផលប្រកួត ការភ្នាល់ល្បែងខុសច្បាប់ និងអំពើពុករលួយរបស់អាជ្ញាកណ្តាល ហើយបានសន្យា ថា នឹងបន្តអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត និងពង្រឹងលើការត្រួតពិនិត្យគ្រប់គ្រងក្នុងវិស័យបាល់ទាត់។

លោក Li Tie ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២០ ឆ្នាំ ពីបទទទួលសំណូក ផ្តល់សំណូកសូកប៉ាន់ និងរៀបចំលទ្ធផលទុកមុន។ ខណៈដែលលោក Chen Xuyuan ត្រូវបានផ្តន្ទាទោស ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ដកហូតសិទ្ធិនយោបាយអស់មួយជីវិត និងរឹបអូសទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់ បន្ទាប់ពីទទួលសំណូកសរុបប្រមាណ ១១.១ លានដុល្លារអាមេរិក។
ក្រៅពីនេះ នៅមានបុគ្គល ៣ នាក់ទៀត ត្រូវបានដាក់ទណ្ឌកម្ម ដោយហាមឃាត់រយៈពេល ៥ ឆ្នាំមិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់ ដោយសារមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងបាល់ទាត់ដូចគ្នា៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ My News
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


