Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ បន្តពង្រឹងសមត្ថភាពមន្ត្រីលើបច្ចេកទេសផ្សះផ្សាវិវាទការងារ តាមរយៈការផ្លាស់ប្តូរបទពិសោធជាមួយអ្នកជំនាញអាម៉េរិក

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការដោះស្រាយវិវាទការងារនៅកម្ពុជា និងការចែករំលែកបទពិសោធពីសហរដ្ឋអាម៉េរិក។ ពិធីនេះត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ ​ដឹកនាំសម្របសម្រួលដោយលោកជំទាវ សួស ស៊ីនួន អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយលោក William Conklin នាយកកម្មវិធីប្រចាំប្រទេសនៃ ACILS។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងវគ្គបណ្តុះបណ្តាលនេះ អធិការការងារ និងមន្ត្រីផ្សះផ្សាវិវាទការងារចំនួន ៤៧នាក់ បានសិក្សាឈ្វេងយល់យ៉ាងស៊ីជម្រៅអំពីបច្ចេកទេសផ្សះផ្សា និងវិធីសាស្ត្រដោះស្រាយវិវាទការងារ ក្រោមការបង្វឹកផ្ទាល់ពីលោកសាស្ត្រាចារ្យ Richard D. Fincher នៃសាកលវិទ្យាល័យ Cornell និងលោក JC Gonzalez អាជ្ញាកណ្តាលការងារមកពីសហរដ្ឋអាម៉េរិក។

ការបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃការអនុវត្តតាមអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងការងារ និង ACILS ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យការងារ និងធានាបាននូវយន្តការដោះស្រាយវិវាទប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់នៅកម្ពុជា។ លើសពីនេះ ការចែករំលែកចំណេះដឹងនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពមន្ត្រីជំនាញឱ្យកាន់តែប្រសើរឡើង តាមរយៈការផ្លាស់ប្តូរបទពិសោធជាក់ស្តែងរវាងប្រព័ន្ធដោះស្រាយវិវាទរបស់កម្ពុជា និងសហរដ្ឋអាម៉េរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម