ព័ត៌មានអន្ដរជាតិ
វ៉េណេស៊ុយអេឡាជួបជាមួយភារធារីអាមេរិក ក្នុងគោលបំណងស្តារប្រទេសជាថ្មី
ប្រធានាធិបតីបណ្តោះអាសន្នរបស់វ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានជួបជាមួយអ្នកការទូតកំពូលរបស់ទីក្រុងវ៉ាស៊ីនតោន នៅទីក្រុងការាកាសក្នុងគោលបំណង «ធ្វើការផ្លាស់ប្តូរប្រទេស» បន្ទាប់ពីការចាប់ខ្លួនអតីតប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរ៉ូ ដោយសហរដ្ឋអាមេរិក។

លោកស្រី Delcy Rodriguez បានពង្រឹងរដ្ឋាភិបាលថ្មីរបស់ខ្លួន កាលពីថ្ងៃចន្ទ ដោយតែងតាំងសមាជិកគណៈរដ្ឋមន្ត្រីជាច្រើននាក់។
លោកស្រី Laura Dogu ជាសមាជិកបេសកកម្មការទូតនៃទីក្រុងវ៉ាស៊ីនតោន ប្រចាំប្រទេសវ៉េណេស៊ុយអេឡា បានលើកឡើងនៅលើបណ្តាញសង្គម X ថា លោកស្រីបាននិយាយជាមួយ លោកស្រី Rodriguez ពីផែនការរបស់សហរដ្ឋអាមេរិកសម្រាប់ស្ថិរភាពក្នុងនិងក្រៅតំបន់ ពិសេសស្តារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាការផ្សះផ្សា និងការផ្លាស់ប្តូរ។
តែយ៉ាងណាគេមិនទាន់ច្បាស់នូវការលើកឡើងរបស់ លោកស្រី Dogu ចំពោះការផ្លាស់ប្តូរដែលលោកស្រីចង់សំដៅលើនោះទេ។
គួរឱ្យដឹងថា លោក ម៉ាឌូរ៉ូ ឡើងកាន់អំណាចតាំងពីឆ្នាំ ២០១៣ រហូតកងកម្លាំងអាមេរិកបានវាយឆ្មក់ចូលប្រទេស និងចាប់ខ្លួន ប៉ុន្តែរដ្ឋាភិបាលរបស់លោកជាច្រើននៅតែរក្សាតំណែងក្នុងប្រទេស។
រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា លោក Yvan Gil បាននិយាយបន្ទាប់ពីកិច្ចប្រជុំថា ការផ្តោតការទូតឆ្ពោះទៅមុខនឹងពាក់ព័ន្ធនឹងការដោះស្រាយពីការយល់ខុសគ្នា និងភាពចម្រូងចម្រាសជាប្រវត្តិសាស្ត្ររវាងសហរដ្ឋអាមេរិក និងវ៉េណេស៊ុយអេឡា។
លោកបានបន្ថែមថា៖ «យើងបានពិនិត្យមើលការសហការរួមគ្នា ជាពិសេសលើវិស័យថាមពល ពាណិជ្ជកម្ម និងនយោបាយ»៕
ប្រែសម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


