ព័ត៌មានជាតិ
ឆ្នាំ២០២៥ ក្រសួងវប្បធម៌ អនុវត្តការងារសម្រេចបានជាង៩០% ទោះបីប្រឈមនឹងបញ្ហាជាច្រើនក្តី
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា មានប្រសាសន៍ថា ការអនុវត្តសកម្មភាពការងារឆ្នាំ២០២៥ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រេចបានរហូតជាង៩០% បើទោះបីជាប្រឈមនឹងបញ្ហាជាច្រើនក្តី។

លោកស្រី បានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈឆ្នាំ២០២៥ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលសន្និសីទចតុម្មុខ។ លោកស្រីបានបន្ថែមថា លទ្ធផលនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងជួយឧបត្ថម្ភគំាទ្រពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។
លោកស្រី បញ្ជាក់ថា «កិច្ចការអភិរក្ស និងអភិវឌ្ឍសិល្បៈវប្បធម៌ជាតិ គឺជាកិច្ចការគ្មានទីបញ្ចប់ និងទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងជាប់មិនដាច់ ព្រមទាំងកសាងឱ្យបាននូវយុវជនបន្តវេនប្រកបដោយជំនាញវិជ្ជាជីវៈ និងមនសិការខ្ពស់។ កិច្ចសហការប្រមូលផ្តុំកម្លាំងរួមរវាងអង្គភាពជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងប្រជាជនគ្រប់មជ្ឈដ្ឋាន គឺជាភាពចាំបាច់បំផុតដែលនាំឱ្យយើងសម្រេចបានទិសដៅការងារដែលបានគ្រោងទុក»។

ក្នុងឱកាសនោះ លោកស្រីក៏បានផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងផងដែរ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


