Connect with us

ព័ត៌មានជាតិ

អ្នក​ធ្លាប់ទៅ​​ព្យាបាល ឬ​សួរសុខ​ទុក្ខអ្នក​ជំងឺ នៅ​ពេទ្យ​លោ​កសង្ឃ ប្រញ៉ាប់ធ្វើ​តេស្ត

បានផុស

នៅ

អ្នក​ធ្លាប់ទៅទទួលការព្យាបាល ឬគ្រួសារអ្នកជំងឺ ឬបានទៅសួរសុខទុក្ខអ្នកជំងឺ នៅមន្ទីរពេទ្យ​ព្រះកុសុមៈ(ពេទ្យលោកសង្ឃ) ចន្លោះពីថ្ងៃទី​៨ ដល់១៨ ខែមេសា ឆ្នាំ២០២១ ត្រូវដាក់​ខ្លួន​នៅដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានទៅទីតាំងខាងលើនេះ។ នេះបើតាមអនុគណៈកម្មកាស្រាវជ្រាវកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអំពាវនាវបែបនេះ​ដោយសារ អ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើ និងមានអ្នកជំងឺកូវីដ១៩ បានទៅសួរសុខទុក្ខ អ្នកជំងឺនៅទីតាំងខាងលើនេះ។ ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩​​ (#COVID-19) ដែលមានទីតាំងនៅ៖

វិទ្យាល័យ​បាក់ទូក​
វិទ្យាល័យ​បឹង​ត្របែក​
មណ្ឌលសុខភាពចាក់អង្រែក្រោម​
មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
​ វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ
ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន
ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣
​ មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ)

កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ កន្លងមក​នេះ​យោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា បុគ្គលិកមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនព្រះកុសុមះចំនួន២២ក្នុងនោះស្រី១១នាក់បានឆ្លងជំងឺកូវីដ១៩ ក្នុងចំណោមអ្នកកើតជំងឺកូវីដ១៩ ចំនួន២២៧នាក់នៅរាជធានីភ្នំពេញ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម