ព័ត៌មានអន្ដរជាតិ
បុរសម្នាក់ ជាប់ចោទពីបទ រៀបគម្រោងសម្លាប់អនុប្រធានាធិបតីអាមេរិក JD Vance
ក្រសួងយុត្តិធម៌បាននិយាយកាលពីថ្ងៃទី៦ ខែកុម្ភៈថា គណៈវិនិច្ឆ័យសហព័ន្ធបានចេញដីកាចោទប្រកាន់ បុរសវ័យ ៣៣ ឆ្នាំម្នាក់ ពីបទរៀបគម្រោងសម្លាប់អនុប្រធានាធិបតីអាមេរិកលោក JD Vance ក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្ទាល់ខ្លួន ទៅកាន់រដ្ឋ Ohio កាលពីខែមករា។ នេះបើយោងតាមសារព័ត៌មាន straitstimes បានចុះផ្សាយ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសនោះមានឈ្មោះ Shannon Mathre ជាអ្នករស់នៅ Toledo រដ្ឋ Ohio ត្រូវបានចោទប្រកាន់ពីបទ គំរាមកំហែងយកជីវិត និងបង្ករបួសស្នាមដល់ អនុប្រធានាធិបតីអាមេរិក JD Vance។
យោងតាមសេចក្តីថ្លែងការណ៍ ជនសង្ស័យធ្លាប់ធ្វើអត្ថាធិប្បាយថា ខ្លួនគេនឹងស្វែងរកកន្លែងដែលអនុប្រធានាធិបតី JD Vance នឹងនៅឬទៅ ហើយប្រើកាំភ្លើងស្វ័យប្រវត្តិ M14 របស់គេសម្លាប់គាត់ចោលតែម្ដង។ ភ្លាមៗនោះ ភ្នាក់ងារសេវាសម្ងាត់អាមេរិក បានចាប់ខ្លួន Mathre កាលពីម្សិលមិញ។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដោយដកស្រង់សម្ដីលោក Vance ថា នៅដើមខែមករា មានមនុស្សឆ្កួតម្នាក់បានព្យាយាមចូលទៅក្នុងផ្ទះរបស់គាត់នៅរដ្ឋ Ohio ដោយគោះបង្អួចរំខាន។ អនុប្រធានាធិបតី និងក្រុមគ្រួសាររបស់គាត់មិននៅផ្ទះនៅពេលនោះទេ ហើយបុរសអាយុ ២៦ ឆ្នាំម្នាក់ ត្រូវបានឃុំខ្លួនពីបទបង្កការរំខាន។
មិនតែប៉ុណ្ណោះ ក្រសួងយុត្តិធម៌បាននិយាយកាលពីម្សិលមិញថា ខ្លួនបានរកឃើញឯកសារឌីជីថលជាច្រើននៃសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ នៅក្នុងកម្មសិទ្ធិរបស់ជនសង្ស័យ Mathre ខណៈពេលកំពុងស៊ើបអង្កេតការគំរាមកំហែងប្រឆាំងនឹងលោក Vance។
ក្រសួងយុត្តិធម៌បានបញ្ចាក់បន្ថែមថា លោក Mathre បង្ហាញខ្លួនជាលើកដំបូងនៅចំពោះមុខចៅក្រម កាលពីថ្ងៃទី ៦ ខែកុម្ភៈ ខណៈកំពុងរង់ចាំការសវនាការឃុំខ្លួនដែលគ្រោងធ្វើនៅថ្ងៃទី ១១ ខែកុម្ភៈ។ ប្រសិនបើ រកឃើញមានទោសដូចការចោទប្រកាន់ លោកនឹងប្រឈមការផ្តន្ទាទោសអតិបរមា៥ឆ្នាំក្នុងពន្ធនាគារ និងពិន័យជាប្រាក់អតិបរមាចំនួន ២៥០,០០០ដុល្លារ ចំពោះការគំរាមកំហែងដល់អាយុជីវិតរបស់អនុប្រធានាធិបតី។ ជាពិសេស លោកនឹងជាប់ពន្ធនាគារអតិបរមា ២០ ឆ្នាំ និងពិន័យជាប្រាក់អតិបរមា ២៥០,០០០ដុល្លារ បើរកឃើញថា មានទោសពីបទចោទប្រកាន់សម្ភារៈរំលោភបំពានផ្លូវភេទលើកុមារ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោក Rubio អំពាវនាវ ឲ្យមានក្របខ័ណ្ឌគ្រប់គ្រងអាវុធនុយក្លេអ៊ែរ រួមទាំងចិនដែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


