ព័ត៌មានជាតិ
ជនជាតិចិន៣១២នាក់ទៀត ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធករណី Online Scams
ជនជាតិចិនសរុប៣១២នាក់ទៀតត្រូវបានសមត្ថកិច្ចបណ្ដេញចេញពីប្រទេសកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ បើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ការបណ្ដេញចេញនេះដោយសារជនជាតិចិនទាំងនោះ រកឃើញថា ជាប់ពាក់ព័ន្ធក្នុងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ការអនុវត្តនីតិវិធីបណ្ដេញចេញនេះ ធ្វើឡើងកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ តាមការណែនាំរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ដោយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា ធ្វើការបណ្ដេញចេញតាមរយៈយន្តហោះពិសេស។

កាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ជនជាតិចិនសរុប១១០នាក់ ក៏ត្រូវបានសមត្ថកិច្ចបណ្ដេញចេញពីប្រទេសកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិតេជោ។ ខណៈក្នុងថ្ងៃដដែលនោះ ជនបរទេសចម្រុះជាតិសាសន៍សរុបចំនួន៦២៥នាក់មាន៦សញ្ជាតិ រួមមានឥណ្ឌា ប៉ាគីស្ថាន ចិន មីយ៉ាន់ម៉ា វៀតណាម និងឥណ្ឌូណេស៊ី ក៏ត្រូវបានអនុវត្តនីតិវិធីដូចគ្នានេះផងដែរ។ ជនបរទេសទាំងនោះ ត្រូវបានអះអាងថា សុទ្ធតែជាប់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ហើយមួយចំនួនទៀត គឺករណីលួចឆ្លងដែន និងស្នាក់នៅធ្វើការខុសច្បាប់។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ ជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក។
កម្ពុជាប្ដេជ្ញាបោសសម្អាតឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
កីឡា៥៤ នាទី agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoកូរ៉េខាងជើង ហៅ កូរ៉េខាងត្បូង ជា«អាយ៉ង»របស់អាមេរិក
-
ព័ត៌មានអន្ដរជាតិ៣៨ នាទី agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoលោក Vance ថា អ៊ីស្រាអែលព្យាយាមរារាំងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់


