Connect with us

ព័ត៌មានជាតិ

មន្ទីរទេសចរណ៍ខេត្តក្រចេះ ​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលសិក្សា​ជំនាញ​សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ​ឥតគិតថ្លៃ

បានផុស

នៅ

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា និងមន្ទីរទេសចរណ៍ខេត្តក្រចេះ ក្រោមកិច្ចសហការជាមួយអង្គការ Swisscontact បានប្រកាសជ្រើសរើសសិក្ខាកាម ចូលរួមវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ លើផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ចាប់ពីថ្ងៃទី២៣ ដល់ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយសិក្សា និងអនុវត្តផ្ទាល់ នៅមន្ទីរទេសចរណ៍ខេត្តក្រចេះ។

មន្ទីរទេសចរណ៍ខេត្តក្រចេះបានឲ្យដឹងថា សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ នឹង​ទទួលបានអត្ថប្រយោជន៍ រួមមាន៖ ទទួលបានវិញ្ញាបនបត្រក្រោយបញ្ចប់ការសិក្សា (Certificate of Completion) ពីមន្ទីរទេសចរណ៍ខេត្តក្រចេះ ទទួលបានការបណ្តុះបណ្តាលផ្ទាល់ពីគ្រូបង្គោលមានជំនាញ ទទួលចំណេះដឹង និងជំនាញថ្មីៗពីការងារគ្រប់គ្រងស្តង់ដា ឱកាសភ្ជាប់ទំនាក់ទំនង និងចែករំលែកបទពិសោធន៍ពីអ្នកជោគជ័យក្នុងអាជីវកម្ម និងត្រូវបានចុះឈ្មោះក្នុងបណ្តាញអ្នកជំនាញទេសចរណ៍ក្នុងខេត្តក្រចេះថែមទៀតផង។

តាមរយៈសេចក្ដីដំណឹងនេះ មន្ទីរទសេចរណ៍ខេត្ត រំពឹងថាម្ចាស់អាជីវកម្ម អ្នកគ្រប់គ្រង និងបុគ្គលិកដែលបម្រើការស្រាប់តាមភោជនីយដ្ឋាន និងអាហារដ្ឋាននានា នៅក្នុងវិស័យទេសចរណ៍ទាំងអស់ នឹង​ចូលរួមឲ្យបានច្រើនសំដៅពង្រឹងគុណភាពសេវាកម្ម ការគ្រប់គ្រង ចាត់ចែងការងារទូទៅឱ្យមានសោភណ្ឌភាព និងភាពមានវិជ្ជាជីវៈ ក្នុងអាជីវកម្មតាមស្តង់ដា ផ្តល់នូវភាពពេញចិត្តជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម