កីឡា
ខ្សែប្រយុទ្ធ ៣ នាក់ កំពុងនាំមុខ ជាបេក្ខភាពប្រជែងស្បែកជើងមាសទ្វីប អឺរ៉ុប រដូវកាលនេះ
ការប្រជែងតំណែងស្បែកជើងមាសទ្វីប អឺរ៉ុប សម្រាប់រដូកាល ២០២៥-២០២៦ កំពុងស្ថិតក្នុងដំណាក់កាលតឹងតែងខ្លាំង ខណៈបច្ចុប្បន្នមានខ្សែប្រយុទ្ធ ៣ នាក់ ត្រូវបានគេមើលឃើញមានភាគរយខ្ពស់ជាងគេ បន្ទាប់ពីរកបានគ្រាប់បាល់ប្រដំប្រសងគ្នានៅចំនួនច្រើនជាងគេ។

កាលពីរដូវកាលមុន ២០២៤-២០២៥ ខ្សែប្រយុទ្ធរបស់ Rea Madrid កីឡាករ Kylian Mbappe បានឈ្នះតំណែងស្បែកជើងមាសនេះ បន្ទាប់ពីរកបានគ្រាប់បាល់ចំនួន ៣១ គ្រាប់ក្នុងក្របខណ្ឌ La Liga។ ដោយឡែកនៅរដូវកាល ២០២៥-២០២៦ ខ្សែប្រយុទ្ធសញ្ជាតិ បារាំង កំពុងស្ថិតក្នុងបេក្ខភាពប្រជែងស្បែកជើងមាសទៀត ជាមួយ Harry Kane និង Erling Haaland។
កីឡាករ Harry Kane ខ្សែប្រយុទ្ធរបស់ Bayern Munich កំពុងឈរលេខ ១ ដោយរកបាន ២៤ គ្រាប់។ ចំណែក Mbappe ឈរនៅលេខ ២ ដោយរកបាន ២៣ គ្រាប់ និង Erling Haaland ខ្សែប្រយុទ្ធរបស់ Manchester City ឈរនៅលេខ ៣ រកបាន ២១ គ្រាប់។

ទោះបីជាយ៉ាងណា ការប្រកួតលីគនីមួយៗក្នុងទ្វីប អឺរ៉ុប គឺនៅសល់រយៈពេលយូរទៀត។ ដូច្នេះនៅមានកីឡាករជាច្រើនទៀត ដែលសុទ្ធតែមានឱកាសប្រជែងតំណែងស្បែកជើងមាសទ្វីប អឺរ៉ុប នេះផងដែរ ដូចជា ខ្សែប្រយុទ្ធរបស់ Bentford កីឡាករ Igor Thiago (រកបាន ១៧ គ្រាប់), ខ្សែប្រយុទ្ធរបស់ Mallorca កីឡាករ Vedat Muriqi (រកបាន ១៥ គ្រាប់) ជាដើម៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GOAL
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


