Connect with us

ព័ត៌មានជាតិ

ម៉ាឡេស៊ី និង​សិង្ហបុរី កំពុង​ក្លាយ​ជា​អ្នក​នាំ​ចូល​សំខាន់​ក្រោយ​ថៃ​ធ្លាក់​ចុះ​ការ​នាំ​ចូល​មក​កម្ពុជា

បានផុស

នៅ

កម្ពុជា​បាន​នាំ​ចូល​ផលិត​ផល​ពី​ប្រទេស​ម៉ាឡេស៊ី និង​សិង្ហបុរី ឡើង​ទ្វេរ​ដង​បន្ទាប់​ពី​កម្ពុជា​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ។ ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​ឱ្យ​ដឹង​ថា​ក្នុង​ខែ​មករា​ដើម​ឆ្នាំ​២០២៦​នេះ​ការ​នាំ​ចូល​ទំនិញ​ពី​សិង្ហបុរី​កើន​ឡើង​ដល់​២៥២%​បើ​ធៀប​នឹង​ខែ​មករា​ឆ្នាំ​២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​របាយការណ៍​សិង្ហបុរី​បាន​ក្លាយ​ជា​អ្នក​នាំ​ចូល​កម្ពុជា​ធំ​ទី​៣​បន្ទាប់​ពី​ចិន និង​វៀតណាម។ ក្នុង​ខែ​មករា​ឆ្នាំ​២០២៦​នេះ​កម្ពុជា​បាន​នាំ​ចូល​ផលិត​ផល​ពី​សិង្ហបុរី​មាន​តម្លៃ​ប្រមាណ​១៦៦លានដុល្លារ កើន​ពី​៤៧លាន​កាល​ពី​​ឆ្នាំ​២០២៥​។ ដោយ​ឡែក​ទំនិញ​ដែល​នាំ​ចូល​ពី​ប្រទេស​ម៉ាឡេស៊ី​មាន​ជាង​១០០លានដុល្លា​កើន​ពី​៧៦​លាន​ដុល្លារ​។

តាម​តារាង​បម្រែបម្រួល​ទំនិញ​ពី​ប្រទេស​ថៃ ដែល​ធ្លាប់​ជា​ប្រទេស​នាំ​ចូល​ធំ​មួយ​របស់​កម្ពុជា​​បាន​ថយ​ចុះ​ការ​នាំ​ចូល​ដល់​៤៩,៣% ទោះ​ជា​យ៉ាង​ណា​ថៃ​នៅ​តែ​ជា​អ្នក​នាំ​ចូល​សំខាន់​មួយ​ដដែល​ដោយ​ស្ថិត​នៅ​លំដាប់​ទី​៤ បន្ទាប់​ពី​ចិន វៀតណាម សិង្ហបុរី។

​​​អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​លោក​បណ្ឌិត ជ័យ តិច មាន​ប្រសាសន៍​ថា​ការ​កើន​ឡើង​នៃ​ការ​នាំ​ចូល​ទំនិញ​ពី​សិង្ហបុរី​ដោយ​សារ​តែ​កម្ពុជា​បាន​បង្វែរ​ទំនិញ​ប្រេង​សាំង​ចេញ​ពី​ប្រទេស​ថៃ​បន្ទាប់​ពី​មាន​បញ្ហា​ព្រំដែន​ជា​មួយ​គ្នា​ ជាមួយ​នឹង​ការ​ធ្វើ​ពហិការ​ទំនិញ​ថៃ​ពី​ប្រជាជន​កម្ពុជា​។ ទោះ​ជា​យ៉ាង​ណា​លោក​ការ​ធ្លាក់​ចុះ​ការ​នាំ​ចូល​ទំនិញ​ថៃ​មក​កម្ពុជា​នេះ​គឺ​នៅ​មាន​កម្រិត​នៅ​ឡើយ​បើ​ធៀប​ទៅ​នឹង​ការ​មើល​ងាយ ការ​ឈ្លាន​ពាន ការ​បំផ្លិច​បំផ្លាញ​របស់​ថៃ​លើ​កម្ពុជា​។

លោក​ថា៖ «ប្រជាជន​កម្ពុជា​គួរ​តែ​ធ្វើ​ពហិការ​ឱ្យ​បាន​១០០% បើ​ទោះ​បី​ជា​ការ​ហាម​ប្រាម​នៃ​ការ​នាំ​ចូល​ទំនិញ​បួន​ប្រភេទ​ប៉ុណ្ណោះ តែ​ការ​ធ្វើ​ពហិការ​វា​កើត​ចេញ​ពី​មនសិកា​ជាតិ​របស់​យើង​ មិន​មែន​កើត​ចេញ​ពី​ការ​បង្ខិត​បង្ខំ ឬ​នៅ​មុខ​គេ​ពហិការ​នៅ​ក្រោយ​ខ្នង​លួច​ប្រើ​ទេ​។ សូម​បង​ប្អូន​ខ្មែរ​យើង​ទាំង​អស់​គ្នា​ពង្រឹង​ការ​ធ្វើ​ពហិការ​នេះ​ឱ្យ​បាន​ខ្លាំង​ក្លា»

បន្ទាប់​ពី​​មាន​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ​​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៥​មក ប្រជាជន​​កម្ពុជា​បាន​ធ្វើ​ពហិកា​លែង​ប្រើប្រាស់​ទំនិញ​ថៃ​ជាបន្តបន្ទាប់​ ខណៈ​ព្រំដែន​គោក​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​បិទ​។ ​ក្នុង​ឆ្នាំ​២០២៥​ដដែល​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​និង​ថៃមាន​ទំហំប្រមាណ​ ៣ ៦៥៧លានដុល្លារ​អាមេរិក​ ​ថយ​ចុះ​ប្រមាណ​១៥​%​៕

អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម