ព័ត៌មានអន្ដរជាតិ
រូចពីឃុំឃាំងក្នុងគុកមកជាប់ឃុំនៅផ្ទះ សម្រាប់អ្នកប្រឆាំងកំពូលរបស់វ៉េណេស៊ុយអេឡា
កូនប្រុសអ្នកនយោបាយប្រឆាំងរបស់វ៉េណេស៊ុយអេឡា លោក Juan Pablo Guanipa ឱ្យដឹងថា ឪពុកខ្លួនកំពុងស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះនៅទីក្រុង Maracaibo បន្ទាប់ត្រូវបានដោះលែងពីគុក និងត្រូវបានចាប់ខ្លួនវិញម្តងទៀត។ លោកជាមិត្តជិតស្និទ្ធរបស់លោកស្រី Maria Corina Machado ដែលជាអ្នកឈ្នះរង្វាន់ណូបែលសន្តិភាព។

យោងតាមរ៉យទ័រ ចុះផ្សាយថ្ងៃទី១០ ខែកុម្ភៈ ឱ្យដឹងថា កូនប្រុសរបស់លោក Guanipa បាននិយាយក្នុងការបង្ហោះលើបណ្តាញសង្គម X ថា៖ «ខ្ញុំសុំបញ្ជាក់ថាឪពុករបស់ខ្ញុំ លោក Juan Pablo Guanipa គឺនៅក្នុងផ្ទះរបស់ខ្ញុំនៅក្រុង Maracaibo » ។
លោក Ramon Guanipa ជាកូនប្រុស លោក Juan Pablo Guanipa បានបន្ថែមថា៖ « ឪពុករបស់ខ្ញុំនៅតែជាប់គុកដោយអយុត្តិធម៌ ព្រោះការឃុំខ្លួនក្នុងផ្ទះនៅតែជាគុក យើងទាមទារឱ្យមានសេរីភាពពេញលេញសម្រាប់គាត់ និងអ្នកទោសនយោបាយទាំងអស់ឡើងវិញ»។
រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានប្រកាសដោះលែងអ្នកទោសជាបន្តបន្ទាប់ ចំពេលមានសម្ពាធរបស់សហរដ្ឋអាមេរិក បន្ទាប់ពីអាមេរិកបានចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) នៅក្នុងទីក្រុងការ៉ាកាស(Caracas) ក្រោមការបញ្ជាដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ។
តែរដ្ឋាភិបាលវ៉េណេស៊ុយអេឡា បដិសេធការដោះលែងអ្នកទោសនយោបាយ និងលើកឡើងថា អ្នកជាប់គុកទាំងនោះបានប្រព្រឹត្តបទឧក្រិដ្ឋ។
លោក Juan Pablo Guanipa អាយុ ៦១ ឆ្នាំ ជាមេធាវីនិងអ្នកនយោបាយ ត្រូវបានដោះលែងពីការឃុំឃាំងកាលពីថ្ងៃអាទិត្យ ប៉ុន្តែត្រូវបានចាប់ខ្លួនវិញនៅប៉ុន្មានម៉ោងក្រោយមក បន្ទាប់ពីបាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងការ៉ាកាស ជាមួយអ្នកគាំទ្រ។
ចំណែកការិយាល័យអគ្គមេធាវីរបស់ប្រទេសវ៉េណេស៊ុយអេឡា បាននិយាយថា លោក Guanipa ត្រូវបានចាប់ខ្លួនពីបទរំលោភលើលក្ខខណ្ឌនៃការដោះលែង។
លោក Ramon Guanipa បាននិយាយថា៖ « គាត់ត្រូវបានដោះលែងពីពន្ធនាគារ ប៉ុន្តែគាត់នៅតែស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ។ ពោលគឺគាត់មានសេរីភាពតិចជាងកាលពីថ្ងៃអាទិត្យ»។
លោកបន្តថា ខណៈការចាប់ខ្លួនលើកទី២ មានអំពើហិង្សាច្រើនជាងលើកទី១ ដែលឪពុករបស់លោកមានសុខភាពល្អជាង៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


