ព័ត៌មានអន្ដរជាតិ
វាយតប់គ្នាក្នុងសភាតួកគី ជុំវិញការតែងតាំងរដ្ឋមន្ត្រីយុត្តិធម៌ថ្មី
អំពើហិង្សាបានផ្ទុះឡើងក្នុងសភាប្រទេសតួកគីកាលពីថ្ងៃពុធទី១១ខែកុម្ភៈឆ្នាំ២០២៦ ខណៈដែលការរុះរើគណៈរដ្ឋមន្ត្រីបានបណ្តាលឲ្យមានការវាយតប់គ្នារវាងសមាជិកបក្សកាន់អំណាច និងបក្សប្រឆាំង។
យោងតាម India Today ភាពវឹកវរបានចាប់ផ្តើមនៅពេលដែលតំណាងរាស្ត្របក្សប្រឆាំងបានសម្រុកទៅកាន់វេទិកា ដើម្បីរារាំងលោក Akin Gurlek ដែលជាមន្ត្រីដែលត្រូវបានតែងតាំងដោយប្រធានាធិបតី Recep Tayyip Erdoğan មិនឲ្យស្បថចូលកាន់តំណែងជារដ្ឋមន្ត្រីយុត្តិធម៌។ ទិដ្ឋភាពនៃការរុញច្រាន និងការដាល់គ្នាទៅវិញទៅមក បានបង្ខំឲ្យប្រធានសភាផ្អាកសម័យប្រជុំរយៈពេល១៥នាទី ទើបអាចគ្រប់គ្រងស្ថានការណ៍បានវិញ។
កំហឹងរបស់បក្សប្រឆាំងបានផ្ដោតទៅលើប្រវត្តិការងារដ៏ចម្រូងចម្រាសរបស់លោក Gurlek កាលពីលោកនៅជាប្រធានរដ្ឋអាជ្ញាក្រុងអ៊ីស្តង់ប៊ុល។ ក្រុមអ្នករិះគន់បានចោទប្រកាន់រូបលោកថាជា «ឧបករណ៍នយោបាយ» ដោយយោងទៅលើតួនាទីរបស់លោកក្នុងការចោទប្រកាន់សមាជិកបក្សប្រឆាំង (CHP)។ ជាពិសេស លោក Gurlek គឺជាអ្នកដាក់ពាក្យបណ្តឹងប្រឆាំងនឹងអភិបាលក្រុងអ៊ីស្តង់ប៊ុល លោក Ekrem Imamoglu ដែលជាគូប្រជែងនយោបាយដ៏ធំរបស់លោក Erdogan ដោយចោទប្រកាន់ពីបទល្មើសចំនួន១៤២ករណី និងទាមទារទោសជាប់ពន្ធនាគារសរុបជាង ២០០០ឆ្នាំ។
អំពើហិង្សាក្នុងសភានេះ កើតឡើងចំពេលមានការបង្ក្រាបផ្នែកនយោបាយកាន់តែខ្លាំង ដែលក្នុងនោះមន្ត្រីមូលដ្ឋានរាប់រយនាក់មកពីបក្សប្រឆាំងត្រូវបានចាប់ខ្លួន ក្រោមយុទ្ធនាការប្រឆាំងអំពើពុករលួយ។ ទោះបីជាចុងក្រោយលោក Gurlek អាចស្បថចូលកាន់តំណែងបានក្រោមការការពារពីសមាជិកបក្សកាន់អំណាចក៏ដោយ ប៉ុន្តែការរុះរើគណៈរដ្ឋមន្ត្រីនេះបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងទាំងក្នុង និងក្រៅប្រទេស ចំពោះឯករាជ្យភាពនៃប្រព័ន្ធតុលាការ និងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសតួកគី៕



ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៨ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១២ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


