Connect with us

កីឡា

តើ U15 ព្រះ​ខ័ន​រាជ​ស្វាយរៀង ឬ គោព្រៃភូមិ​ស្វាយធំ ជា​ជើង​ឯក ស្វាយរៀងខាប់ U15 ថ្ងៃ​ស្អែក?

បានផុស

នៅ

បន្ទាប់​ពី​ប្រើ​ពេល​ប្រកួត​អស់​​ជា​ច្រើន​ខែ ទី​បំផុតការ​ប្រកួតពាន​រង្វាន់​ស្វាយរៀងខាប់ យុវជន​អាយុ ១៥ ឆ្នាំ លើក​ទី​២ ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ហើយ​នៅ​ពេល ក្រុម​​ U15 ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រូវតទល់​នឹង​ U15 គោព្រៃភូមិ​ស្វាយធំ នៅ​ល្ងាច​ថ្ងៃសៅរ៍ ទី​១៤ ខែ​កុម្ភៈ ឆ្នាំ ២០២៦ នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាន​រង្វាន់​ស្វាយរៀងខាប់​ អាយុ ១៥ ឆ្នាំ លើក​ទី​២ បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ ២០២៥ ដោយ​មាន​ក្រុម​ចំនួន ១៥ មក​ពី​បណ្តា​ស្រុក-ក្រុង​ទាំង ៨ នៃ​ខេត្ត​ស្វាយរៀង​បាន​ចូល​រួម​ប្រកួត។ ក្រុម​ទាំង ១៥ ត្រូវ​បាន​​បែង​ចែក​ជា ៤ ពូល ហើយ​ធ្វើ​ការ​ប្រកួត​សន្សំពិន្ទុ​ក្នុង​ពូល​ជា​ច្រើន​សប្តាហ៍ មុន​ពេល​រក​ឃើញ​ក្រុម​​ឡើង​វគ្គ ៨ ក្រុម​ចុង​ក្រោយ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ​។

ក្រុម​ខ្លាំង​​ពីរ​គឺ​ ក្រុម U15 ព្រះ​ខ័ន​រាជ​ស្វាយរៀង និង ក្រុម U15 គោព្រៃភូមិ​ស្វាយធំ មិន​ទាន់​ស្គាល់​បរាជ័យ​ដូច​គ្នា​ មុន​ពេល​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​ក្រុម U15 ព្រះ​ខ័ន​រាជ​ស្វាយរៀង ធ្វើ​បាន​ល្អ​ជាង​​ដោយសារ​ឈ្នះ​គ្រប់​ការ​ប្រកួត ខណៈ​ក្រុម U15 គោព្រៃភូមិ​ស្វាយធំ ធ្លាប់​ស្មើ។

លទ្ធផល​ការ​ប្រកួត​កន្លង​មកក នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ចំនួន ៧ ប្រកួត ក្រុម U15 ព្រះ​ខ័ន​រាជ​ស្វាយរៀង ទទួល​បាន​ជ័យជម្នះ​ទាំង ៧ ប្រកួត។ នៅ​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ យុវជនព្រះ​ខ័ន​រាជ​ស្វាយរៀង បាន​ឈ្នះ ក្រុម ត្នោត​ អេហ្វស៊ី ៨-០ និង​ឈ្នះ ក្រុមសាលាបឋម​សិក្សាជ្រៃធំ ៦-០ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ចំណែក​ក្រុម U15 គោព្រៃភូមិ​ស្វាយធំ នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល គឺ​បាន​ឈ្នះ ៤ ប្រកួត និង​ស្មើ ២ ប្រកួត ខណៈ​វគ្គ ៨ ក្រុម​ចុង​ក្រោយ​បាន​ឈ្នះ​ក្រុម សាមគ្គីកីឡា ៣-១ និង​បន្ត​ឈ្នះ​ក្រុម យុវជន​សាមគ្គី ២-១ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

សូម​បញ្ជាក់​​ថា នៅ​វេលា​ម៉ោង ២ រសៀល ជា​ការ​ប្រកួត​ដណ្តើម​​លេខ ៣ រវាង ក្រុមយុវជន​សាមគ្គី ជា​មួយ​ក្រុម យុវជន​សាលា​បឋម​សិក្សា​ជ្រៃ​ធំ។ នៅ​វេលា​ម៉ោង ៤ រសៀល ជា​​ការ​ប្រកួត​ដណ្តើម​ជើង​ឯក​រវាង ក្រុម​យុវជន ព្រះ​ខ័ន​រាជ​ស្វាយរៀង ជា​មួយ ក្រុម​យុវជន​គោព្រៃ​ភូមិ​​ស្វាយ​ធំ​៕

លទ្ធផល​របស់ U15 ព្រះ​ខ័ន​រាជ​ស្វាយរៀង

  • ​ឈ្នះក្រុម សង្កាត់​ស្វាយតឿ ៧-០ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល
  • ឈ្នះក្រុម​ ឃុំត្នោត ៩-០ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល
  • ឈ្នះ សង្កាត់​ស្វាយតឿ ៥-០ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល
  • ឈ្នះ សាលាបឋម​សិក្សាជ្រៃ​ធំ ៧-១ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល
  • ឈ្នះក្រុម ឃុំ​ត្នោត ៨-៣ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល
  • ឈ្នះ សាលាបឋមសិក្សា​ជ្រៃធំ ៤-១ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល
  • ឈ្នះ សាលាបឋមសិក្សា​ជ្រៃធំ ៤-១ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល
  • ​ឈ្នះ ក្រុម ត្នោត​ អេហ្វស៊ី ៨-០ វគ្គ ៨ ក្រុម​ចុង​ក្រោយ
  • ឈ្នះ ក្រុមសាលាបឋម​សិក្សាជ្រៃធំ ៦-០ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

លទ្ធផល​របស់ ក្រុម U15 គោព្រៃភូមិ​ស្វាយធំ

  • ឈ្នះក្រុម CRS Sports ៣-២ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល
  • ឈ្នះក្រុម ស្រុក​ចន្ទ្រា ៤-០ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល
  • ស្មើក្រុម ស្រុកំពង់រោទិ៍ ០-០ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល
  • ស្មើក្រុម CRS Sports ១-១ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល
  • ឈ្នះក្រុម ស្រុក​ចន្ទ្រា ៣-២ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល
  • ឈ្នះក្រុម ស្រុកកំពង់រោទិ៍ ១-០ វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល
  • ឈ្នះក្រុម សាមគ្គីកីឡា ៣-១ វគ្គ​ ៨ ក្រុម​ចុង​ក្រោយ
  • ឈ្នះក្រុម​ យុវជន​សាមគ្គី ២-១ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម