Connect with us

កីឡា

ពាន​ស្វាយរៀងខាប់​អាយុ ១៥ ឆ្នាំ លើក​ទី​២​ ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ថ្ងៃ​សៅរ៍​នេះ

បានផុស

នៅ

ការប្រកួត​កីឡា​បាល់ទាត់ ពានរង្វាន់ ស្វាយរៀងខាប់ យុវជនអាយុ ១៥ឆ្នាំ លើកទី២ ឆ្នាំ២០២៥ បាន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ នា​ចុង​សប្តាហ៍​នេះ​ហើយ បន្ទាប់​ពី​បាន​រង់​ចាំ​ពេល​វេលា​ល្អ​អស់​រយៈ​ពេល​ប្រមាណ​ជាងមួយ​ខែ​មក​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ដែល​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ជើង​ឯក និង​ក្រុម​ដណ្តើម​ចំណាត់​ថ្នាក់​លេខ ៣ បាន​រក​ឃើញ​តាំង​ពី​ខែ​ធ្នូ ឆ្នាំ ២០២៥ ប៉ុន្តែ​ដោយសារ​ពេល​វេលា​មមា​ញឹក ទើប​ត្រូវ​បាន​ពន្យារ​ពេល​ដើម្បី​រក​ពេល​វេលា​ល្អ​សម្រាប់​ការ​ប្រកួត​ថ្ងៃ​ផ្តាច់​ព្រ័ត្រ។

ពេល​នេះ​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​ត្រូវ​បាន​​​ប្រកាស​ជា​ផ្លូវ​ការហើយ​គឺ នៅ​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​កុម្ភៈ ឆ្នាំ ២០២៦ នៅ​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង។ វេលា​ម៉ោង ២ រសៀល ជា​ការ​ប្រកួត​ដណ្តើម​យក​ចំណាត់​ថ្នាក់​លេខ ៣ រវាង ក្រុមយុវជន​សាមគ្គីអាយុ ១៥ ឆ្នាំ​ ជា​មួយ​ក្រុម សាលា​បឋម​សិក្សា​ជ្រៃ​ធំអាយុ ១៥ ឆ្នាំ។

នៅ​វេលា​ម៉ោង ៤ រសៀល ជា​​ការ​ប្រកួត​ដណ្តើម​ជើង​ឯក​រវាង ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​អាយុ ១៥ ឆ្នាំ ជា​មួយ ក្រុម​គោព្រៃជ្រៃ​ធំ​អាយុ១៥​ឆ្នាំ។

មុន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ក្រុម​គោព្រៃភូមិស្វាយធំ បានយកឈ្នះលើក្រុម យុវជនសាមគ្គី ក្នុងលទ្ធផល ២-១ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ ២០២៥។

ចំណែក ក្រុម​ព្រះខ័នរាជស្វាយរៀង អាយុក្រោម ១៥ ឆ្នាំ បានយកឈ្នះលើក្រុម សាលាបឋមសិក្សាជ្រៃធំ ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦-០​ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ ២០២៥។

ដូច្នេះក្រុមឈ្នះ ប៉ះ ក្រុម​ឈ្នះ ដើម្បី​ដណ្តើម​ជើង​​ឯក ខណៈ​ក្រុមចាញ់ ប៉ះ ក្រុម​ចាញ់ ដើម្បី​ដណ្តើម​ចំណាត់​ថ្នាក់​លេខ ៣៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម