Connect with us

សេចក្ដីជូនដំណឹង

សាលាអន្តរជាតិ វេសវីយូ កម្ពុជា ក្លាយជាសាលាមួយក្នុងចំណោមសាលាអន្តរជាតិ តែ ៣ ប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជា ដែលបានការទទួលស្គាល់ព្រមគ្នាពីអង្គភាពទាំងពីរ CIS និង WASC

បានផុស

នៅ

សាលា​អន្តរជាតិ វេសវីយូ កម្ពុជា ជាសាលាដែលបង្កើតឡើងដោយសហគ្រិនខ្មែរមួយរូប គឺ ឯកឧត្តម លី​ វីរៈ ចាប់តាំងពីឆ្នាំ២០១៩ ដោយផ្តល់ជូនសេវាអប់រំ ពីកម្រិតបឋមសិក្សា ដល់មធ្យមសិក្សា ជាមួយនឹងកម្មវិធីសិក្សាដែលរួមបញ្ចូលគ្នារវាងកម្មវិធីសិក្សា​ពីសហរដ្ឋអាមេរិក American Common Core Standards និងកម្មវិធីសិក្សាខ្មែរ បច្ចុប្បន្នបានជាប់ជាស្ថាពរ នូវការទទួលស្គាល់ពីស្ថាប័នដ៏ល្បី ចំនួនពីរព្រមគ្នា គឺ ស្ថាប័ន Council of International Schools (CIS)  និងស្ថាប័ន Accrediting Commission for Schools, Western Association of Schools and Colleges (ACS WASC)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

CIS គឺជាស្ថាប័នវាយតម្លៃគុណភាពអប់រំដ៏ល្បីមានទីស្នាក់ការធំនៅសហភាពអឺរ៉ុប រីឯ WASC គឺជាអង្គភាពទទួលស្គាល់គុណភាពអប់រំនាំមុខគេ មកពីសហរដ្ឋអាមេរិក ដែលវាយតម្លៃសាលាទាំងនៅសហរដ្ឋអាមេរិក និងទូទាំងពិភពលោក។ វេសវីយូ បានចាប់ផ្តើមដំណើរការនានា ដើម្បីបានការទទួលស្គាល់ជាអន្តរជាតិនេះតាំងពីឆ្នាំ២០២០ មកម៉្លេះ។ ទាំងស្ថាប័ន CIS និង WASC គឺសុទ្ធតែជាអង្គភាពកំពូល និងមានលក្ខខណ្ឌតឹងរឹងបំផុត ក្នុងការវាយតម្លៃគុណភាពអប់រំរបស់សាលារៀនជុំវិញពិភពលោក ហើយនេះបានធ្វើឱ្យ វេសវីយូ ក្លាយជាសាលាមួយ ក្នុងចំណោមសាលាអន្តរជាតិ តែ ៣ ប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជាដែលបានជាប់ជាស្ថាពរ។

ឯកឧត្តម លី​ វីរៈ ប្រធានក្រុមប្រឹក្សាភិបាល នៃសាលាវេសវីយូ មានប្រសាសន៍ថា “ដំណើរការនៃរង្វាយតម្លៃដ៏លម្អិត និងប្រកបដោយស្តង់ដារខ្ពស់មួយនេះ បានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០២០ ដែលនេះពិតជាបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង ឥតឈប់ឈររបស់សហគមន៍ វេសវីយូ ទាំងមូល ក្នុងឆន្ទៈផ្តល់នូវគុណភាពអប់រំ ដ៏ល្អបំផុតសម្រាប់សិស្សានុសិស្សយើង។

លោកស្រីបណ្ឌិតនាយិកាសាលា Michele Gaddy  បានពន្យល់អំពីអត្ថប្រយោជន៍នៃការសិក្សានៅសាលាដែលបានការទទួលស្គាល់ពីស្ថាប័ន CIS និង ស្ថាប័ន WASC ដែលមានដូចជា៖

ទី១ មាតាបិតានឹងទទួលបានការធានាអំពីគុណភាពអប់រំកម្រិតស្តង់ដារអន្តរជាតិផ្តល់ជូនពីសាលាវេសវីយូ ដែលមានការត្រួតពិនិត្យ និងវាយតម្លៃជាប់ជាស្ថាពរដោយស្ថាប័នឯករាជ្យទាំងពីរ។

ទី២ សិស្សានុសិស្សដែលទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សាពីសាលាវេសវីយូ ដែលមានកម្មវិធីសិក្សាច្បាស់លាស់ និងតឹងរឹង ទទួលស្គាល់ជាអន្តរជាតិពីស្ថាប័នកំពូលទាំងពីរ នឹងមានជម្រើសច្រើនក្នុងការជ្រើសរើសសាកលវិទ្យាល័យនានាជុំវិញពិភពលោកដែលពួកគាត់ចង់ទៅសិក្សាបន្ត។

ជាពិសេស​ មាតាបិតា និងសិស្សានុសិស្ស នឹងទទួលបានការធានាថា គុណភាពអប់រំដែលផ្តល់ចេញពីសាលាវេសវីយូ មានការអភិវឌ្ឍន៍ជាប្រចាំក្រោមការត្រួតពិនិត្យ និងវាយតម្លៃពិតប្រាកដពីស្ថាប័នអន្តរជាតិកម្រិតកំពូលទាំងពីរ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។

ចំនុចល្អៗ និងអត្ថប្រយោជន៍ដ៏គួរឱ្យស្ងើចសរសើរខាងលើ ពិតជាបានបង្ហាញថាសាលា វេសវីយូ មានការតាំងចិត្តខ្ពស់ចំពោះចក្ខុវិស័យ និងទិសដៅរបស់ខ្លួនតាំងពីដើមរហូតមក ក្នុងឆន្ទៈផ្តល់ការអប់រំឱ្យមានការគិតជាសកល ដោយរក្សាបាននូវគុណតម្លៃជាខ្មែរ។

គួររំព្ញកផងដែរថា សមិទ្ធផលដ៏ត្រចះត្រចង់នេះ ក៏ដូចជាគោលបំណងរបស់សាលា វេសវីយូ នៃការចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសជាទីមោទនៈនេះ ឯកឧត្តម លី វីរៈ បានបន្ថែមថា “ជាឆន្ទៈរួម យើងទាំងអស់គ្នា ប្តេជ្ញាលើកកម្ពស់ភាពជោគជ័យរបស់សិស្សានុសិស្សជាទីស្រលាញ់របស់យើង ឱ្យទទួលបានការអនុញ្ញាតឱ្យចូលរៀននៅសាកលវិទ្យា    ល័យធំៗទូទាំងពិភពលោក។”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម