ព័ត៌មានជាតិ
លោកបណ្ឌិត គិន ភា៖ ស្មារតីជាតិ ត្រូវបណ្ដុះពីកុមារភាព
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការបំបិទមាត់អ្នកនិយាយមិនមានប្រយោជន៍អ្វីឡើយចំពោះប្រទេសជាតិទេ ផ្ទុយទៅវិញវាអាចធ្វើឱ្យសង្គមសម្បូរតែមនុស្ស “តឿគំនិត” និងបាត់បង់ការយល់ដឹងពីអារម្មណ៍ពិតប្រាកដរបស់ប្រជាជន។

ក្នុងសំណេរមួយដែលបានបង្ហោះលើបណ្តាញសង្គមហ្វេសបុក លោកបណ្ឌិតបានបញ្ជាក់ថា ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ លោកមិនមានអ្វីជួយជាតិបានច្រើនទេ មានតែវាចា និងសំណេរតិចតួចសម្រាប់ជូនបងប្អូនពិចារណា ហើយសូមមេត្តាកុំចាប់ទោសប្រសិនបើមានកំហុសខ្វះខាត។ លោកបណ្ឌិត គិន ភា បានអំពាវនាវឲ្យលើកទឹកចិត្តប្រជាពលរដ្ឋនិយាយ និងបញ្ចេញមតិ ដើម្បីឲ្យអាជ្ញាធរ និងអ្នកដឹកនាំអាចយល់ដឹងពីទឹកចិត្ត អារម្មណ៍ និងតម្រូវការពិតប្រាកដរបស់ពួកគេ។ លោកបញ្ជាក់ថា ប្រសិនបើមិនអនុញ្ញាតឲ្យប្រជាជននិយាយ នោះសង្គមនឹងមិនអាចដឹងថាពលរដ្ឋគិតអ្វី ឬចង់បានអ្វីទេ ហើយក៏មិនគួរចាំរហូតដល់ពេលបោះឆ្នោតទើបដឹងអារម្មណ៍ប្រជាជននោះឡើយ ព្រោះពេលនោះអ្វីៗអាចហួសពេល។
ជាមួយគ្នានេះ លោកបណ្ឌិតបានលើកឡើងថា មិនចាំបាច់ចំណាយថវិកាជួលក្រុមហ៊ុនស្ទង់មតិបរទេសមកស្រាវជ្រាវឲ្យអស់លុយច្រើននោះទេ ព្រោះគ្រាន់តែស្តាប់ប្រជាជនរាល់ថ្ងៃ កែកំហុសរាល់ថ្ងៃ ក៏អាចជួយកាត់បន្ថយបញ្ហាសង្គម និងធ្វើឲ្យប្រជាជនមានភាពសប្បាយចិត្ត។ លោកបានបញ្ជាក់ថា ប្រសិនបើមានការយកចិត្តទុកដាក់បែបនេះ សង្គម និងប្រទេសជាតិ នឹងមានសុខសន្តិភាព និងសុខដុមរម្យនា ហើយរដ្ឋនិងរាស្ត្រនឹងស្រឡាញ់គ្នាដូចឪពុក និងកូន។

លើសពីនេះ លោកបណ្ឌិត គិន ភា ក៏បានចែករំលែកទស្សនៈរបស់ខ្លួនពាក់ព័ន្ធនឹងការបណ្ដុះស្មារតីជាតិ ដែលធ្លាប់បានលើកឡើងក្នុងបទសម្ភាសន៍ជាមួយកាសែត «កម្ពុជាថ្មី» កាលពីខែសីហា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ការបណ្ដុះស្មារតីជាតិគួរធ្វើជាប់ជានិច្ច តាមរយៈប្រព័ន្ធអប់រំ ចាប់ពីកុមារភាព មិនមែនធ្វើតាមទំនោរនយោបាយមួយពេលៗនោះទេ។
លោកបានបញ្ជាក់ថា ការបណ្ដុះស្មារតីជាតិចាប់ពីក្មេង នឹងធ្វើឲ្យកុមារមានមោទនភាពជាតិរឹងមាំ និងស្មោះត្រង់ចំពោះជាតិ ហើយបានសង្កត់ធ្ងន់ថា ទឹកដីកម្ពុជានៅកន្លែងណាក៏មានដំណក់ឈាមដូនតាយើង ដូច្នេះប្រជាពលរដ្ឋគ្រប់រូបត្រូវរួមគ្នាការពារទឹកដីឲ្យបានគង់វង្ស ព្រោះទឹកដីកម្ពុជានៅសល់តូចទៅហើយ និងមិនអាចឲ្យបរទេសក្បែរខាងបន្តលេបត្របាក់ទៀតបានឡើយ៕
-
ចរាចរណ៍១៨ ម៉ោង agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១៨ ម៉ោង agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា៧ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


