Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះហាងលក់កាំជ្រួចចំថ្ងៃចូលឆ្នាំចិន នៅខេត្ត Hubei ស្លាប់មនុស្ស១២នាក់

បានផុស

នៅ

ហេតុការណ៍ផ្ទុះហាងលក់កាំជ្រួចដ៏រន្ធត់ដែលកើតឡើងចំថ្ងៃចូលឆ្នាំថ្មីនៅប្រទេសចិន បានឆក់យកជីវិតមនុស្សចំនួន១២នាក់។

(រូប៖ SCMP)

តាមការផ្សាយរបស់ South China Morning Post, គ្រោះអកុសលនេះកើតឡើងក្នុងតំបន់ Zhengji ​នៃក្រុង Xiangyang ខេត្ត Hubei ភាគកណ្តាលកាលពីថ្ងៃពុធទី១៨ខែកុម្ភៈ ដែលត្រូវជាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំចិន។

ទន្ទឹមនោះ មន្ត្រីក្នុងស្រុកបានឲ្យដឹងថា ហេតុការណ៍បានចាប់ផ្តើមនៅម៉ោង២:៣០នាទីរសៀល ដោយកាំជ្រួចបានផ្ទុះនិងបង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈក្រុមពន្លត់អគ្គិភ័យចាយពេលជាងមួយម៉ោង ទើបអាចពន្លត់ភ្លើងបាន។

(រូប៖ SCMP)

មកទល់ពេលនេះ មូលហេតុផ្ទុះនៅមិនទាន់ដឹង ប៉ុន្តែមន្ត្រីបានបើកការស៊ើបអង្កេតរួចហើយ។

ការផ្ទុះនេះកើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានហេតុការណ៍ស្រដៀងគ្នាក្នុងខេត្ត Jiangsu ដែលបណ្តាលឲ្យមនុស្ស៨នាក់ស្លាប់និង២នាក់រងរបួស៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម