កីឡា
សប្បាយភ្នែក! ការប្រកួតបាល់ទះនារីថ្នាក់ជាតិ ចាប់ផ្តើមថ្ងៃស្អែក មាន ៤ គូ
ការប្រកួតកីឡាបាល់ទះថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ ផ្នែកនារី ចាប់ផ្តើមថ្ងៃត្រង់ នាថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្រុមបាល់ទះនារីចំនួន ៨ ក្រុមត្រូវបានបែងចែងជា ២ ពូល គឺ ពូល A មាន ៤ ក្រុម និងពូល B មាន ៤ ក្រុម។ ការប្រកួតជុំដំបូងគឺ សន្សំពិន្ទុក្នុងពូល ដោយក្រុមនីមួយៗត្រូវលេងចំនួន ៣ ប្រកួត។ បន្ទាប់ពីចប់វគ្គសន្សំពិន្ទុក្នុងពូល ក្រុមដែលស្ថិតនៅចំណាត់ថ្នាក់លេខ ១ និង លេខ ២ នៃពូលនីមួយៗបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីប្រកួតវគ្គខ្វែង។

នៅវគ្គខ្វែង ក្រុមលេខ ១ ពូល A ត្រូវប៉ះ ក្រុមលេខ ២ ពូល B ហើយក្រុមលេខ ១ ពូល B ត្រូវប៉ះក្រុមលេខ ២ ពូល A ដើម្បីយកក្រុមឈ្នះឡើងទៅវគ្គផ្តាច់ព្រ័ត្រ ហើយក្រុមចាញ់ត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣។
ក្រុមដែលត្រូវបានចាត់ជាក្រុមខ្លាំងគួរឲ្យចាប់អារម្មណ៍ជាងគេគឺ ក្រុមបាល់ទះនារីនៃមន្ទីរអប់រំ ខេត្តពោធិ៍សាត់ ពីព្រោះពួកគេជាជើងឯកក្នុងព្រឹត្តិការណ៍កីឡាជាតិ កាលពីឆ្នាំ ២០២៤។ ទោះបីជាយ៉ាងណា ក្នុងរយៈពេលប្រមាណជិត ២ ឆ្នាំចុងក្រោយនេះ មិនសូវមានការប្រកួតផ្លូវការធំៗទេ ដូច្នេះសមត្ថភាពអាចមានការប្រែប្រួល។

ទន្ទឹមជាមួយគ្នានេះ សាលារៀនឯកជនជាច្រើនបានផ្តោតលើការរៀបចំឲ្យមានក្រុមបាល់ទះនារី ហើយមានសកម្មភាពប្រកួតជាបន្តបន្ទាប់ ដូច្នេះការប្រកួតឆ្នាំនេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំង។

វគ្គសន្សំពិន្ទុពូល A
- ក្រុមនារី Mahajak vs ក្រុមនារីក្រសួងមហាផ្ទៃ (វេលាម៉ោង ១២ ថ្ងៃត្រង់)
- ក្រុមនារីស្នងការរាជធានីភ្នំពេញ vs ក្រុមនារី CIA First INTL School (ម៉ោង ២ រសៀល)
វគ្គសន្សំពិន្ទុពូល B
- ក្រុមនារីខេត្តកណ្តាល vs ក្រុមនារីអកសមុទ្រ (ម៉ោង ៤ រសៀល)
- ក្រុមនារីមន្ទីរអប់រំរាជធានីភ្នំពេញ vs ក្រុមនារីខេត្តពោធិ៍សាត់ (ម៉ោង ៦ ល្ងាច)
ប្រាក់រង្វាន់សម្រាប់ការប្រកួតផ្នែកនារី
- ជើងឯក៖ ទទួលបាន ១៥ លានរៀល
- លេខ២៖ ទទួលបាន ៨ លានរៀល
- លេខ៣៖ ទទួលបាន ៤ លានរៀល
- លេខ៤៖ ទទួលបាន ២ លានរៀល
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


