កីឡា
កីឡាការិនីបាល់ទះតំណាងក្រុម CIA លើកឡើងពីបទពិសោធល្អៗបានលេងក្នុងពានរង្វាន់សម្ដេច ក្រឡាហោម
តំណាងក្រុមបាល់ទះនារីមកពីសាលា CIA FIRST INTL SCHOOL ថាសមាជិកក្រុមមានភាពសប្បាយរីករាយ ចេះសហការគ្នាបានល្អ និងជួយឲ្យបានកាត់បន្ថយភាពតានតឹងនានាពីការសិក្សាផងដែរបន្ទាប់ពីមានឱកាសចូលរួមប្រកួតប្រជែងពានរង្វាន់សម្ដេច ក្រឡាហោម លើកទី៤ នេះ។

ក្រុមបាល់ទះ CIA
កីឡាការិនី ទួន នាថមុនិ បានឲ្យដឹងថា ក្រុមរបស់ខ្លួនអស់ឱកាសឡើងទៅវគ្គបន្តហើយ ព្រោះប្រកួតកន្លងមកចាញ់ ២ និងឈ្នះ ១ កាលពីម្សិលមិញនេះ។ បើទោះជាក្រុម CIA មិនបានឡើងទៅវគ្គបន្ដយ៉ាងណាក្ដី ប៉ុន្តែសមាជិកក្រុមនិមួយៗមានចិត្តសប្បាយរីករាយក្នុងការចូលរួម និងទទួលបាននូវអ្វីដែលថ្មីពីការប្រកួតផងដែរ។

ទិដ្ឋភាពប្រកួតរបស់ក្រុម CIA (ក្រហម)
យុវតីតំណាងក្រុមរូបនេះបន្ថែមទៀតថា បទពិសោធល្អៗក្នុងការប្រកួតពានរង្វាន់នេះគឺសមាជិកក្រុមចេះសហការគ្នាជាក្រុម និងចេះជួយគ្នាកាលៈទេសៈលំបាក។ តាមរយៈការប្រកួតនេះបានធ្វើឲ្យម្នាក់ៗរឹតតែមានការខំប្រឹងប្រែង និងជួបនូវដៃគូល្អៗ និងថ្មីផ្សេងទៀត។ សមាជិកក្នុងក្រុមទទួលបានបទពិសោធថ្មីពីមួយប្រកួតទៅមួយប្រកួតដែលនេះជាចំណុចល្អមួយឆ្ពោះទៅរកភាពជោគជ័យនាឱកាសក្រោយៗ។ ក្រុមគ្រួសារវិញក៏មានការគាំទ្រខ្លាំងផងដែរចំពោះកូនដោយសារតែឃើញរវល់ច្រើនលើការសិក្សាហើយនៅឆ្លៀតអាចចូលរួមប្រកួតពានបានទៀត និងចេះធ្វើឲ្យខ្លួនរំសាយនូវភាពតានតឹងពីខាងក្រៅតាមរយៈការលេងកីឡាបាល់ទះនេះ។

ទិដ្ឋភាពប្រកួតរបស់ក្រុម CIA (ក្រហម)
បញ្ជាក់ដែរថា ក្រុមបាល់ទះនៃសាលា CIA FIRST INTL SCHOOL បានធ្លាក់ត្រឹមវគ្គជម្រុះក្នុងពូល A ហើយបន្ទាប់ពីធ្វើមិនបានល្អ។ យ៉ាងណានៅប្រកួតលើកទី៣ ចុងក្រោយកាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះក្រុម CIA បានយកឈ្នះលើក្រុម MAHA JAK ដោយលទ្ធផល ៣-០ មុនបិទបញ្ចប់វគ្គជម្រុះក្នុងពូល៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


