Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់កាកបាទក្រហមជំរុញឱ្យធ្វើសកម្មភាពរួមគ្នាដើម្បីលើកកម្ពស់សុខភាពមាតានិងទារកកាន់តែប្រសើរ

បានផុស

នៅ

លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជានិងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិបានជំរុញឱ្យសកម្មភាពរួមគ្នាដើម្បីលើកកម្ពស់សុខភាពមាតានិងទារកនៅប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកម្មវិធីសំណេះសំណាល សួរសុខទុក្ខស្រ្តីមានផ្ទៃពោះ និងសម្រាលកូន នៅមន្ទីរពេទ្យកុមារជាតិ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំង

ម្តាយ និងទារក មានសុខភាពល្អ” រៀបចំឡើងដោយ ក្រុមហ៊ុនវ័ន ម៉រ គ្រុប (វីតាល់)នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី បានមានប្រសាសន៍ថា«ទោះក្នុងកាលៈទេសៈណាក៏ដោយសូមពង្រឹងការប្តេជ្ញាចិត្តនិងធ្វើសកម្មភាពរួមគ្នាក្នុងការលើកកម្ពស់ការយល់ដឹងដល់ការថែទាំមុនសម្រាល និងការពិនិត្យសុខភាពទាំងម្តាយ និងកូនក្នុងផ្ទៃជាប្រចាំ ដែលជាអន្តរាគមន៍ធានាសុវត្ថិភាពទាំងម្តាយនិងកូន ថែមទាំងចូលរួមផ្តល់ការគាំទ្រអាហារូបត្ថម្ភ លើកកម្ពស់សុខភាពផ្លូវចិត្ត និងរៀបចំគ្រួសារសម្រាប់ការសម្រាលកូនដោយសុវត្ថិភាព»។

ជាមួយគ្នានេះ លោកស្រីបានថ្លែងអំណរគុណចំពោះមន្ទីរពេទ្យកុមារជាតិ ដែលបានស្វាគមន៍យ៉ាងកក់ក្ដៅក្នុងការរៀបចំពិធី និងជួយសម្របសម្រួលផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ យ៉ាងសកម្ម ហើយជាពិសេសថ្លែងនូវការកោតសរសើរ និងអំណរគុណចំពោះវីតាល់ដែលបានរួមចំណែកជានិច្ចកាលជាដៃគូយុទ្ធសាស្ត្រនៃទិវាជាតិសុខភាព មាតា ទារក និងកុមារ ជាមួយកាកបាទក្រហមកម្ពុជា ក្នុងការរៀបចំកម្មវិធីសំណេះសំណាល សួរសុខទុក្ខ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ជារៀងរាល់ឆ្នាំកន្លងមកនេះផងដែរ។

លោកស្រី  ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុន វ័ន ម៉រ គ្រុប (វីតាល់) បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរៀបចំ អនុវត្តន៍ការងាររបស់មន្ទីរពេទ្យកុមារជាតិ ដែលបានផ្ដល់ជូននូវសេវាពិនិត្យសុខភាពជាប្រចាំ និងសេវាផ្តល់កំណើតជូនស្ត្រី រួមជាមួយសេវាតំហែទាំសុខភាពមាតា ទារក បន្ទាប់ពីសម្រាលរួច និងកុមារប្រកបដោយប្រសិទ្ធិភាព ស្មារតីទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈ។ លោកស្រីបន្តលើកទឹកចិត្តឱ្យអ្នកម្តាយគ្រប់រូប ទទួលទានចំណីអាហារដែលមានសារធាតុចិញ្ចឹមប្រកបដោយអនាម័យខ្ពស់  និងពិសាទឹកដែលមានគុណភាពខ្ពស់ដូចជាវីតាល់ ឱ្យបានគ្រប់គ្រាន់ជាប្រចាំ ដើម្បីទ្រទ្រង់ជីវិត និងការលូតលាស់របស់ទារកឱ្យបានល្អប្រសើរ ព្រោះសុខភាពរបស់ទារក-កុមារ គឺជាទ្រព្យធនយុទ្ធសាស្ត្រ ដែលអនាគតនៃប្រទេសជាតិពឹងផ្អែកលើ ដូចនេះយើងទាំងអស់គ្នាត្រូវតែរួមគ្នា ថែទាំពួកគាត់ឱ្យបានល្អ ជាទីបំផុត។

លោកស្រីបានបន្ថែមថា ការវិនិយោគធនធាន និងការខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់សេវាថែទាំសុខភាពរបស់រាជរដ្ឋាភិបាល ព្រមទាំងការចូលរួមពីវិស័យឯកជន អង្គការសង្គមស៊ីវិល និងមាតាបិតាផ្ទាល់ នឹងរួមចំណែកធ្វើឱ្យប្រព័ន្ធថែទាំសុខភាពកាន់តែមានលក្ខណៈបរិយាប័ន្ន និងភាពធន់។

លោកស្រីប្តេជ្ញាថានឹងបង្កើតឱ្យមានគម្រោងថ្មីៗបន្ថែមទៀត ដើម្បីចូលរួមក្នុងកិច្ចការងារសង្គមឱ្យកាន់តែទូលំទូលាយ ពិសេសលើសុខុមាលភាពសង្គម ដែលមាន សុខភាពមាតា ទារក និងកុមារ។

លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានលើកឡើងថាអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លានាពេលនេះ គឺជាការរួមចំណែកយ៉ាងធំធេងមួយក្នុងការជួយជំរុញការព្យាបាល មាតា និងទារកឱ្យឆាប់ជាសះស្បើយផងដែរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម