Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌឫស្សីកែវ បន្តចុះរៀបចំសណ្តាប់ធ្នាប់លើ កំណាត់ផ្លូវជាតិលេខ៥ និងគីឡូលេខ៩

បានផុស

នៅ

រដ្ឋបាលខណ្ឌឫស្សីកែវ បន្តការអនុវត្តន៍រៀបចំសណ្តាប់ធ្នាប់ ចំពោះអ្នកលក់ដូររំលោភចិញ្ចើមផ្លូវ លើកំណាត់ផ្លូវជាតិលេខ ៥ និង គីឡូលេខ ៩ ដើម្បីសម្រួលចរាចរណ៍ជូនដល់ពលរដ្ឋធើ្វដំណើរឆ្លងកាត់បញ្ជៀសកាត់កក់ស្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌឫស្សីកែវ បន្តការចុះរៀបចំសណ្តាប់ធ្នាប់ ដល់អាជីវករលក់ដូរ លើចិញ្ចើម ចំណុចកំណាត់ផ្លូវក្បែរទួលសង្កែ នឹង គីឡូលេខ៩ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានអោយដឹងថា លោកបានណែនាំអោយកម្លាំងសណ្ដាប់ធ្នាប់ នៃ រដ្ឋបាលខណ្ឌឫស្សីកែវ ត្រូវបន្តអនុវត្តន៍ចុះរៀបចំសណ្តាប់ធ្នាប់ និងរៀបចំអោយមានរបៀបរៀបរយតាមចិញ្ចើមផ្លូវ ក្នុងមូលដ្ឋាន ដើម្បីសម្រួលការកកស្ទះចរាចរណ៍ រាល់ពេលប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។ លោកបានបន្តថា កម្លាំងសណ្តាប់ធ្នាប់ បានកំពុងសស្រាក់សស្រាំក្នុងការរៀបចំ អោយមានរបៀបរៀបរយគ្រប់មូលដ្ឋានសង្កាត់ក្នុងខណ្ឌ ពិសេសម្ចាស់ទីតាំង, ម្ចាស់តូបហាមមិនឲ្យលក់ដូរ មិនអនុញ្ញាតិឲ្យដាក់តាំងលក់ប៉ះពាល់ផ្លូវសាធារណៈឡើយ ហើយរាល់អាជីវករទាំងអស់ត្រូវបញ្ឈប់ការលក់ដូរលើផ្លូវសាធារណៈ ដែលបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ កើតមានឡើងភាពអនាធិបតេយ្យ និងកកស្ទះចរាចរណ៍។

ជាមួយគ្នានោះ លោក ជិន ប៊ុនធឿន បានអំពាវនាវដល់អាជីវករទាំងអស់មូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរក្នុងការរៀបចំទើប ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថានល្អ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម