ព័ត៌មានអន្ដរជាតិ
វីដេអូកូនស្វាដែលមេបោះបង់ចោល ទៅឱបតុក្កតា ល្បីល្បាញទូទាំងពិភពលោក
កាលពីសប្តាហ៍មុន វីដេអូរបស់កូនស្វាជប៉ុនដែលមានឈ្មោះថា Punch ត្រូវបានសត្វស្វាដទៃទៀតធ្វើបាប បានបង្កឲ្យមានការចាប់អារម្មណ៍ និងចែករំលែកលើបណ្តាញសង្គមយ៉ាងទូលំទូលាយនៅទូទាំងពិភពលោក បន្ទាប់ពីវារត់ទៅឱបតុក្កតាជំនួសមេ ក្នុងសកម្មភាពដ៏គួរឲ្យសោកសង្រេងនិងសង្វេគអាណិតបំផុត។

យោងតាម straitstimes ប្រភេទថនិកសត្វមួយនេះ មានអាយុត្រឹមតែ៦ខែប៉ុណ្ណោះ វាត្រូវបានគេដឹងថា រស់នៅក្នុងសួនសត្វ អ៊ីឈីកាវ៉ា (Ichikawa) ខេត្ត ឈីបា (Chiba) ប្រទេសជប៉ុន បន្ទាប់ពីត្រូវបានមេបង្កើតបោះបង់ចោលឲ្យរស់នៅតែលតោលតែម្នាក់ឯង កូនស្វា Punch តែងតែត្រាច់ចតែម្នាក់ឯងគ្មានមេបានៅក្បែរដ៏កក់ក្តៅដូចកូនស្វាដទៃឡើយ។
យ៉ាងណាមិញ សកម្មភាពរបស់កូនស្វា Punch បានបង្កឲ្យមានភាពរញ្ចួយចិត្តពីមហាជនទូទាំងពិភពលោក ដូច្នេះហើយ មនុស្សជាច្រើនឆ្ងល់ថា ហេតុអ្វីបានជាមេស្វាបែរជាដាច់ចិត្តបោះបង់ចោលកូនរបស់វាទៅវិញ។
លោកស្រី Alison Behie អ្នកជំនាញខាងសត្វនៅសាកលវិទ្យាល័យជាតិអូស្ត្រាលី បាននិយាយថា ការបោះបង់ចោលកូន គឺជារឿងមិនធម្មតាទេ ប៉ុន្តែនៅតែកើតឡើងក្នុងកាលៈទេសៈជាក់លាក់ដែលទាក់ទងនឹង «អាយុ សុខភាព និងបទពិសោធន៍»។
អ្នកជំនាញរូបនេះបាននិយាយថា ក្នុងករណីរបស់កូនស្វា Punch អាចមកពីមេរបស់វាខ្វះបទពិសោធន៍ និងសម្រាលកូនជាលើកដំបូងផង ហើយការបង្កាត់ពូជក្នុងស្ថានភាពក្តៅខ្លាំង គឺជាមូលហេតុដែលមេរបស់វា ត្រូវតែបោះបង់ចោលកូនចោលដោយឥតស្រណោះ។ ជាងនេះទៀត អ្នកថែទាំនៅក្នុងសួនសត្វក៏បាននិយាយផងដែរថា កូនស្វា Punch បានកើតក្នុងអំឡុងពេលនៃរលកកំដៅខ្លាំងនៅជប៉ុន ដែលជាភាពតានតឹងលើបរិស្ថាន។
នៅក្នុងបរិយាកាសដែលការរស់រានមានជីវិតត្រូវបានគំរាមកំហែងដោយភាពតានតឹងខាងក្រៅ មេស្វាអាចផ្តល់អាទិភាពដល់សុខភាព និងការមានកូននាពេលអនាគតរបស់វា ជាជាងការបន្តថែទាំកូនទើបនឹងកើត ដែលសុខភាពរបស់វាអាចរងផលប៉ះពាល់នៅក្នុងបរិយាកាសនេះដែរ។
បន្ទាប់ពីត្រូវបានមេស្វាបោះបង់ចោល បុគ្គលិកសួនសត្វបានផ្តល់ឲ្យកូនស្វា Punch នូវតុក្កតាស្វាប្រភេទ Orangutan ដែលជាប្រដាប់ប្រដាក្មេងលេងជំនួសវិញ។ នៅមុនពេលប្រគល់តុក្កតាឲ្យកូនស្វា អ្នកថែសត្វបានសាកល្បងជម្រើសផ្សេងៗជាច្រើនដើម្បីផ្ដល់ភាពកក់ក្ដៅឲ្យវា ប៉ុន្តែហាក់មិនទទួលបានលទ្ធផលអ្វីជាដុំកំភួនឡើយ។
លោកស្រី Behie បានបញ្ចាក់បន្ថែមថា ប្រដាប់ក្មេងលេងនេះដើរតួជាចំណងមួយដ៏ល្អ ពីព្រោះ Punch មានអាយុត្រឹមតែ៦ខែប៉ុណ្ណោះ នៅអាយុដែលវានៅតែត្រូវការការភាពកក់ក្តៅ និងការបំបៅដោះពីមេរបស់វា។ បើទោះជាអាកប្បកិរិយារបស់ស្វាដទៃទៀតចំពោះ Punch ដូចជាការធ្វើបាប ប៉ុន្តែទាំងនេះគឺជាសកម្មភាពធម្មតាមួយតែប៉ុណ្ណោះ។ បើគ្មានម្តាយទេ វាប្រហែលជាមិនអាចបង្កើតប្រតិកម្មចុះចូលសមស្របដើម្បីបង្ហាញពីភាពទន់ខ្សោយចំពោះបុគ្គលដែលមានអំណាចនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ សួនសត្វបានកត់ត្រាការកើនឡើងនៃចំនួនអ្នកទស្សនា។ មជ្ឈមណ្ឌលនេះបានរឹតបន្តឹងសន្តិសុខជុំវិញទ្រុង ដោយជំរុញឲ្យអ្នកទស្សនានៅស្ងៀម ចៀសវាងការប្រើជណ្ដើរ ឬជើងកាមេរ៉ាដើម្បីថតរូប និងចៀសវាងការសង្កេតយូរពេក។ ជាពិសេស ពួកគេសង្ឃឹមថា ការចូលចិត្ត និងការចាប់អារម្មណ៍រាប់លាននៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមពីមហាជន នឹងមិនធ្វើឲ្យសត្វស្វាអសកម្មកាន់តែធ្ងន់ធ្ងរឡើងនោះទេ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


