Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ សម្រេចផ្លាស់ប្ដូរតំណែងនាយកវិទ្យាល័យ ជាសុីមតាកែវ ក្រោយរកឃើញភាពមិនប្រក្រតីនៃការគ្រប់គ្រងថវិកាសាលា

បានផុស

នៅ

រដ្ឋមន្រ្តីរក្រសួងអប់រំយុវជននិងកីឡា លោក ហង់ជួន ណារ៉ុន សម្រេចផ្លាស់ប្តូរនាយកសាលាវិទ្យាល័យ ជា សុីម តាកែវ ដោយបង្ខំ ពាក់ព័ន្ធនឹងថវិការបស់សាលាជាង៣០លានរៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលិខិតរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បង្ហាញថា លោក ទ្រី ឆាយ នាយកវិទ្យាល័យ «ជាស៊ីមតាកែវ» ត្រូវផ្លាស់ប្ដូរឱ្យទៅបម្រើការងារនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ។ ក្នុងលិខិតនោះផងដែរបញ្ជាក់ដែរថា លោក ទ្រី ឆាយ នាយកវិទ្យាល័យ «ជាស៊ីមតាកែវ» ត្រូវបានរកឃើញថា មានកំហុសឆ្គងលើការគ្រប់គ្រងថវិកាសាលា។

លោករដ្ឋមន្រ្តីក្រសួងអប់រំ បានសម្រេចថា
ទី១៖ ធ្វើការផ្លាស់ដោយបង្ខំលោក ទ្រី ឆាយ នាយកវិទ្យាល័យ «ជាស៊ីមតាកែវ» ឱ្យទៅបម្រើការងារនៅអង្គភាពក្រោម ឱវាទមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ។
ទី២៖ បង្កើតគណៈកម្មការគ្រប់គ្រងបណ្តោះអាសន្នវិទ្យាល័យ «ជាស៊ីមតាកែវ» ដែលដឹកនាំដោយថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារ រហូតដល់មានការជ្រើសរើសនាយក ឬនាយិកាថ្មី។
ទី៣៖ លោក ទ្រី ឆាយ និងអ្នកពាក់ព័ន្ធ ត្រូវបង្វែរសាច់ប្រាក់ចំនួន ៣៤,១១២,៦០០រៀល ចូលថវិកាសាលា។

ដោយឡែកលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានឱ្យដឹងថា ពិតជាមានការផ្លាស់ប្ដូរនាយកវិទ្យាល័យ «ជាស៊ីមតាកែវ» ពិតប្រាកដមែន ហើយករណីនេះ គឺយោងទៅតាមលិខិតរបស់ក្រសួងអប់រំ និងមានការពិភាក្សាជាមួយអភិបាលខេត្ត និងអភិបាលរងខេត្តទទួលបន្ទុក ដោយសម្រួលភាកិច្ចលោក ទ្រី ឆាយ ឱ្យមកបម្រើការងារនៅមន្ទីរអប់រំ។

លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានបញ្ជាក់ថា ចំពោះការផ្លាស់ប្ដូលោកនាយកវិទ្យាល័យ «ជាស៊ីមតាកែវ» គឺពាក់ព័ន្ធទៅនិងនីតិវិធី នៃការប្រើប្រាស់ថវិការរបស់សាលា៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម