Connect with us

ព័ត៌មានអន្ដរជាតិ

ចារកម្មអាមេរិក​ច្រានចោល​ការអះអាងរបស់លោកត្រាំ អំពីសមត្ថភាពមីស៊ីលអ៊ីរ៉ង់

បានផុស

នៅ

ការអះអាងនាពេលថ្មីៗនេះរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលថា អ៊ីរ៉ង់នឹងមានមីស៊ីលដែលអាចបាញ់ដល់សហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ ត្រូវ​បាន​ច្រានចោល​ដោយ​​មន្ត្រីចារកម្ម។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នា​ថ្ងៃទី​២៧​ខែ​កុម្ភៈ​ឆ្នាំ​២០២៦​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសុន្ទរកថាប្រចាំឆ្នាំកាលពីថ្ងៃអង្គារ លោកត្រាំ បានលើកឡើងថា ទីក្រុងតេហេរ៉ង់កំពុង​សម្ងំ​អភិវឌ្ឍមីស៊ីលដែលអាចបាញ់​ដល់​ដី​អាមេរិកក្នុងពេលឆាប់ៗ ដើម្បីធ្វើជាហេតុផលបើកការវាយប្រហារយោធា។ ទោះជាយ៉ាងណាក៏ដោយ ប្រភពចំនួនបីដែលដឹងពីរបាយការណ៍ចារកម្មបាន​ប្រាប់​​រ៉យទ័រ​ថា ការអះអាងនេះហាក់ដូចជាមានលក្ខណៈបំផ្លើស និងមិនមានភស្តុតាងគាំទ្រដោយទិន្នន័យបច្ចុប្បន្ននោះទេ។

មន្ត្រីចារកម្មបាន​ឲ្យ​ដឹងថា មិនទាន់មានការផ្លាស់ប្តូរណាមួយនៅក្នុងការវាយតម្លៃឆ្នាំ២០២៥ របស់ទីភ្នាក់ងារចារកម្ម​​ជាតិអាមេរិក ដែលថាអ៊ីរ៉ង់អាចនឹងត្រូវការពេលរហូតដល់ឆ្នាំ២០៣៥ ដើម្បីបង្កើត«មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលអាចប្រើប្រាស់ក្នុងវិស័យយោធា»បាន។ របាយការណ៍ដដែលបានបញ្ជាក់ថា អ៊ីរ៉ង់អាចអភិវឌ្ឍវាចេញពីបច្ចេកវិទ្យាបាញ់បង្ហោះផ្កាយរណបដែលមានស្រាប់។ ចំពោះបញ្ហានេះ សេតវិមាន​មិន​​បាន​ផ្តល់ការអត្ថាធិប្បាយអ្វីឡើយ ខណៈ​របាយការណ៍ទាំងនេះបានធ្វើ​ឲ្យ​មាន​ការសង្ស័យ​យ៉ាងខ្លាំង​លើមូលដ្ឋានគ្រឹះនៃផែនការវាយប្រហារយោធា​របស់​លោកត្រាំ​ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម