ព័ត៌មានជាតិ
រដ្ឋមន្រ្តីសុខាភិបាល ជំរុញមន្រ្តីត្រូវតែរឹងមាំ និងញញឹមដោយភាពក្លាហាន ដើម្បីការពារសុខុមាលភាពពលរដ្ឋ
លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឱ្យមន្រ្តីសុខាភិបាលត្រូវតែមានភាពរឹងមាំ និងញញឹមដោយភាពក្លាហាន ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរបន្ថែមទៀត។

ក្នុងឱកាសដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខាភិបាល នៅក្នុងមន្ទីរពេទ្យបង្អែកនានានៅខេត្តបាត់ដំបងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោករដ្ឋមន្ត្រីបានសំដែងនូវសេចក្តីនឹករលឹក ថ្លែងអំណរគុណ និងការកោតសរសើរដល់មន្រ្តីសុខាភិបាលនៃមន្ទីរពេទ្យទាំងអស់ ដែលប្រឹងប្រែង សហការគ្នា និងសាមគ្គីភាពគ្នា ក្នុងការខិតខំបម្រើសេវាថែទាំសុខភាព ព្យាបាលជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព ជាពិសេសទោះបីក្នុងកាលៈទេសៈបែបណា គឺនៅឈរជិតការពារសុខភាពប្រជាជន វីរកងទ័ព និងអ្នកភៀសសឹក នាពេលកន្លងមក។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី បានចុះពិនិត្យនៅតាមទីតាំងផ្នែកមួយចំនួនដូចជា អគារផ្នែកពិនិត្យជំងឺឆ្លង ផ្នែកមន្ទីរពិសោធន៍ ជំងឺទូទៅមនុស្សចាស់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកសង្រ្គោះបន្ទាន់ ផ្នែកជំងឺកុមារ ផ្នែកសម្ភព និងរោគស្រ្តី ផ្នែកបញ្ជូនសង្គ្រោះបន្ទាន់ វះកាត់តូចរបួស និងកន្លែងរក្សាទុកអុកស៊ីសែន និងលើកទឹកចិត្តបន្ថែមទៀត បន្តខិតខំបង្កើនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។

លោករដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីសុខាភិបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វេញធ្លុងតែមួយសហការគ្នា សាមគ្គីគ្នា បន្តបម្រើសេវាថែទាំ ព្យបាលសុខភាពបានយ៉ាងល្អប្រសើរ ស្របតាមតម្រូវការជាក់ស្តែង និងបន្ទាន់ៗរបស់ប្រជាពលរដ្ឋ។ចំណែកថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ នឹងនៅតែខិតខំពុះពារបន្តថែមទៀត រក្សាអោយបាននូវ «សុខាភិបាលសុវត្ថិភាព ប្រសិទ្ធភាព គុណភាព និងសមធម៌ ជូនប្រជាពលរដ្ឋ»៕
អត្ថបទ៖ សំអឿន


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


