សន្តិសុខសង្គម
នគរបាលព្រហ្មទណ្ឌស្រាវជ្រាវ ឃាត់ជនសង្ស័យ២នាក់ ជាមុខសញ្ញាលួចម៉ូតូយ៉ាងសកម្ម បានប្រតាយប្រតប់ជាមួយសមត្ថកិច្ចដើម្បីរំដោះបក្សពួក
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាធ្វើសកម្មភាពលួចម៉ូតូក្នុងភូមិសាស្រ្តខណ្ឌទួលគោក និងម្នាក់ទៀត បានធ្វើសកម្មភាពប្រតាយប្រតប់ជាមួយសមត្ថកិច្ចដើម្បីរំដោះជនសង្ស័យម្នាក់ទៀតជាបក្សពួករបស់ខ្លួន។

ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២១:៣៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ និងលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ស្ថិតនៅត្រង់ចំណុចក្រោមស្ពានស្ទឹងមានជ័យ សង្កាត់ផ្សារស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។



ជនសង្ស័យទាំងពីរនាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងលួច (ម៉ូតូ) ដែលបានប្រព្រឹត្តនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៤៖៤៨នាទី នៅត្រង់ចំណុចផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើមានឈ្មោះ តឿ សុវណ្ណ ហៅទី អាយុ២១ឆ្នាំ ឈ្មោះ កង សំណាង ហៅណាង អាយុ៣៣ឆ្នាំ (ជាអ្នកប្រតាយប្រតប់ជាមួយសមត្ថកិច្ច ដើម្បីរំដោះឈ្មោះ តឿ សុវណ្ណ ហៅទី)។

ក្នុងនោះកម្លាំងសមត្ថកិច្ចរកឃើញនិង ដកហូតសម្ភារៈមួយចំនួនរួមមាន ម៉ូតូម៉ាក ហុងដា សង់សេ១២៥ ពណ៌ខ្មៅ (បានប្រគល់ជូនជនរងគ្រោះ), ឧបករណ៍ឆក់ (ពិលឆក់) ចំនួន១ដើម និងស្លាកលេខចំនួន១សន្លឹក (ភ្នំពេញ 1HY-0800)។
បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕ ដោយ ៖ អុឹងម៉េង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


