ព័ត៌មានអន្ដរជាតិ
លោកពូទីន ហៅទូរសព្ទទៅប្រធានាធិបតីអ៊ីរ៉ង់ និងអំពាវនាវឲ្យបញ្ឈប់ការបាញ់គ្នា
ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានជជែកតាមទូរសព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃសុក្រទី៦ខែមីនាឆ្នាំ២០២៦ ដើម្បីជំរុញឲ្យមានការបញ្ចប់អរិភាពជាបន្ទាន់នៅមជ្ឈិមបូព៌ា។

តាមការផ្សាយរបស់សារព័ត៌មាន Xinhua ក្នុងកិច្ចសន្ទនានោះ លោកពូទីន បានសម្តែងការចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei ព្រមទាំងក្រុមគ្រួសារ និងមន្ត្រីយោធាជាន់ខ្ពស់ នៅក្នុងព្រឹត្តិការណ៍ដែលវិមានក្រឹមឡាំងហៅថាជា «ការឈ្លានពានដោយអាវុធពីសំណាក់អាមេរិក និងអ៊ីស្រាអែល»។ លោកពូទីន បានសង្កត់ធ្ងន់ថា ការប្រើប្រាស់កម្លាំងបាយត្រូវតែបញ្ឈប់ ហើយជំនួសមកវិញនូវកិច្ចខិតខំប្រឹងប្រែងតាមផ្លូវការទូត។
ជាការឆ្លើយតប លោក Pezeshkian បានថ្លែងអំណរគុណដល់រុស្ស៊ី ដែលបានបង្ហាញសាមគ្គីភាពជាមួយប្រជាជនអ៊ីរ៉ង់ ក្នុងការការពារអធិបតេយ្យភាពជាតិ និងបានពន្យល់យ៉ាងលម្អិតអំពីស្ថានភាពចុងក្រោយនៃជម្លោះនេះ។ លោកពូទីន ក៏បានបញ្ជាក់ដែរថា លោកកំពុងទាក់ទងយ៉ាងជិតស្និទ្ធជាមួយមេដឹកនាំបណ្តាប្រទេសក្នុងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ពាក់ព័ន្ធនឹងស្ថានការណ៍នេះ។ ភាគីទាំងពីរបានព្រមព្រៀងគ្នា បន្តរក្សាទំនាក់ទំនងតាមរយៈបណ្តាញផ្សេងៗ ដើម្បីតាមដានវិវត្តន៍នៃសង្គ្រាមនេះតទៅទៀត៕
ប្រែសម្រួល៖ ឈាង
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច១៥ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


