ព័ត៌មានអន្ដរជាតិ
WHO៖ ការវាយប្រហារលើរោងចក្រប្រេងនៅអ៊ីរ៉ង់នឹងប៉ះពាល់ដល់សុខភាពសាធារណៈខ្លាំង
ប្រធានអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ការវាយប្រហាររបស់អ៊ីស្រាអែលថ្មីៗនេះទៅលើរោងចក្រប្រេងក្នុងប្រទេសអ៊ីរ៉ង់ អាចមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពសាធារណៈ ដោយកុមារនិងមនុស្សចាស់អ៊ីរ៉ង់ស្ថិតក្នុងចំណោមអ្នកដែលងាយរងគ្រោះបំផុត។ នេះបើយោងតាម Al Jazeera ផ្សាយថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ។
លោក Tedros Adhanom Ghebreyesus បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា៖ «ការខូចខាតដល់រោងចក្រប្រេងឥន្ធនៈរបស់អ៊ីរ៉ង់ មានហានិភ័យនៃការបំពុលអាហារ ទឹក និងខ្យល់»។

លោក Tedros បង្ហោះនៅលើបណ្តាញ X ថា៖ « គ្រោះថ្នាក់ទាំងនោះអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ជាពិសេសលើកុមារ មនុស្សចាស់ និងមនុស្សដែលមានបញ្ហាសុខភាពពីមុន។ ភ្លៀងដែលពោរពេញដោយប្រេងត្រូវបានរាយការណ៍ថាបានធ្លាក់នៅតំបន់ខ្លះនៃប្រទេស»។
អាជ្ញាធរអ៊ីរ៉ង់លើកឡើងថារោងចក្រប្រេងនៅក្នុងរដ្ឋធានីតេហេរ៉ង់ និងខេត្ត Alborz ក្បែរនោះត្រូវបានកំណត់គោលដៅ នៅថ្ងៃសៅរ៍ក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។
សារព័ត៌មាន Al Jazeera រាយការណ៍ថា ដំណក់ទឹកភ្លៀងខ្មៅបានធ្លាក់នៅព្រឹកព្រលឹមថ្ងៃអាទិត្យ បន្ទាប់ពីការវាយប្រហារទាំងនោះបានបញ្ជូនអណ្តាតភ្លើងដ៏ធំ និងពពកផ្សែងខ្មៅក្រាស់ៗឡើងលើមេឃពីលើទីក្រុងតេហេរ៉ង់។
ចំណែកក្រុមសិទ្ធិមនុស្សបានថ្កោលទោសទាំងអ៊ីរ៉ង់ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ចំពោះការកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
លោកស្រី Agnes Callamard ប្រធានអង្គការលើកលែងទោសអន្តរជាតិនិយាយកាលពីថ្ងៃចន្ទថា៖ « អ៊ីស្រាអែលគួរតែចាត់វិធានការបង្ការទាំងអស់តាមដែលអាចធ្វើទៅបាន ដើម្បីជៀសវាង ឬកាត់បន្ថយហានិភ័យដល់ជនស៊ីវិល នៅពេលកំណត់គោលដៅរោងចក្រចម្រាញ់ប្រេងនៅក្នុងប្រទេសអ៊ីរ៉ង់»។
លោកស្រីសរសេរលើបណ្តាញសង្គម X ថា៖ « គ្រោះថ្នាក់ដោយចៃដន្យចំពោះជនស៊ីវិល រួមទាំងការបញ្ចេញសារធាតុពុល ហាក់ដូចជាបង្ហាញថាមានការប្រុងប្រយ័ត្នតិចតួចណាស់ វាមិនសមាមាត្រគ្នាសោះ»។
លោកស្រីបន្តថា៖ «ឈុតឆាកនៃគ្រោះមហន្តរាយដែលពិពណ៌នាដោយជនជាតិអ៊ីរ៉ង់ បន្ទាប់ពីឃ្លាំងប្រេងរបស់ទីក្រុងតេហេរ៉ង់ត្រូវបានទម្លាក់គ្រាប់បែក គឺជាការបង្ហាញមួយផ្សេងទៀតថាពួកគេពិតជារងគ្រោះ។ [….] ការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់ កំពុងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលជាចម្បង រួមទាំងកុមារផងដែរ»៕
ប្រែសម្រួល៖ ណឺ មិនា
-
សន្តិសុខសង្គម២២ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


