Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម បាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រ​ថ្មី​ពី​នាវាពិឃាត​​

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រមួយទៀតពីនាវាពិឃាត Choe Hyon ខណៈដែលកូរ៉េខាងត្បូង-អាមេរិកបាននិងកំពុងចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នាយ៉ាងគគ្រឹក​គគ្រេង។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ នាថ្ងៃពុធទី១១មីនា។

លោក គីម ជុងអ៊ុន កំពុងត្រួតពិនិត្យការបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រពីនាវាពិឃាតជាមួយកូនស្រី ជូអេ (រូបភាព៖Yonhap)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេដឹកនាំកូរ៉េខាងជើងនិងកូនស្រីគឺយុវវតី Kim Ju Ae បានសង្កេតមើលការ​បាញ់​សាកល្បង​នូវ​ប្រភេទ​មីស៊ីល​តាមរយៈវីដេអូមួយចេញផ្សាយកាលពីថ្ងៃអង្គារ ដោយ មេដឹកនាំ​​កូរ៉េខាងជើងសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ណាស់ក្នុងការរក្សា និងពង្រីក «ការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរដ៏មានឥទ្ធិពល និងអាចទុកចិត្តបាន»។

លោកគីមត្រូវបានដកស្រង់សម្តីដោយ KCNA ដូច​និយាយថា៖​«សមាសធាតុនៃប្រព័ន្ធទប់ស្កាត់សង្គ្រាមរបស់យើងឥឡូវនេះ កំពុងត្រូវបានរួមបញ្ចូលនៅក្នុងប្រព័ន្ធប្រតិបត្តិការដ៏ទំនើបក្នុងលក្ខណៈប្រកបដោយប្រសិទ្ធភាព និងបង្កើនល្បឿនជាបន្តបន្ទាប់ ហើយកងកម្លាំងនុយក្លេអ៊ែរក្នុងប្រទេសបានផ្លាស់ប្តូរ ទៅដំណាក់កាលនៃប្រតិបត្តិការចម្រុះ»។

មេដឹកនាំកូរ៉េខាងជើង បានសម្តែងការពេញចិត្តរបស់លោក​ថា ការសាកល្បងនេះបានផ្ទៀងផ្ទាត់ ភាពជឿជាក់នៃប្រព័ន្ធគ្រប់គ្រងរួមបញ្ចូលគ្នានៃអាវុធយុទ្ធសាស្ត្រ និងឧត្តមភាពនៃប្រព័ន្ធប្រយុទ្ធរួមបញ្ចូលគ្នារបស់នាវាពិឃាត។ លោកក៏បានលើកឡើងពីតម្រូវការដើម្បីពិនិត្យមើលប្រសិទ្ធភាពយោធានៃកាំភ្លើងស្វ័យប្រវត្តិកងទ័ពជើងទឹក ដែលបានដំឡើងនៅលើនាវាចម្បាំង និងបានបង្ហាញភារកិច្ចពង្រឹងអំណាចកងទ័ពជើងទឹក។

ទោះជាយ៉ាងណាក៏ដោយ ការបាញ់សាកល្បងចុងក្រោយនេះបានកើតឡើង នៅពេលដែលទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានចាប់ផ្តើមសមយុទ្ធ «Freedom Shield» កាលពីថ្ងៃចន្ទសម្រាប់រយៈពេល ១១ ថ្ងៃ។ កូរ៉េខាងជើងបានថ្កោលទោសសមយុទ្ធយោធារួមគ្នារបស់សម្ព័ន្ធមិត្តកូរ៉េខាងត្បូងថាជា «ការហាត់សម​ញុះ​ញង់​សម្រាប់​សង្គ្រាម និងឈ្លានពាន» ទោះបីជាពួកគេអះអាងថា សមយុទ្ធនេះមានលក្ខណៈការពារក៏ដោយ៕

ការបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រពីនាវាពិឃាត Choe Hyon កាលពីថ្ងៃអង្គារ (រូបភាព៖Yonhap)

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម