Connect with us

សន្តិសុខសង្គម

អភិបាល​ខេត្ត​ក្រចេះ៖ ប៉ុស្តិ៍នគរបាលជាប់ដង​ទន្លេ ត្រូវ​ដកខ្លួន​ឲ្យឆ្ងាយ កុំ​ពាក់ព័ន្ធបទល្មើសនេសាទឲ្យ​សោះ ករណីរកឃើញ​នឹង​​ដកហូតតំណែង

បានផុស

នៅ

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានណែនាំដល់គណៈបញ្ជាការឯកភាពខេត្ត ស្រុក ត្រូវយកចិត្តទុកដាក់ជាប្រចាំ ធ្វើ​ឲ្យ​បទល្មើសគ្រប់ប្រភេទអាចគ្រប់គ្រងបាន ជាពិសេសបញ្ហាគ្រឿងញៀន ក្មេងទំនើង បទល្មើសឆបោកតាមប្រព័ន្ធ ឌីជីថល ត្រូវចាត់វិធានការយ៉ាងតឹងរឹងបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមគ្នា​នេះ​ លោកអភិបាល​ខេត្ត​បាន​ក្រើន​រំលឹក​ដល់​បណ្តាប៉ុស្តិ៍នគរបាលដែលនៅជាប់បណ្តោយមាត់ទន្លេ​ឲ្យ​ដកខ្លួនឲ្យឆ្ងាយ កុំឲ្យមានបញ្ហាជាប់ពាក់ព័ន្ធបទល្មើសនេសាទឲ្យសោះ ក្នុងករណីរកឃើញត្រូវចាត់វិធានការ និងដកហូតតំណែង។ លោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានមានប្រសាសន៍សង្កត់ធ្ងន់យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តក្រចេះ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំកាំពីសាលាខេត្ត។

ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ លោក​អភិបាលខេត្តបានជម្រុញណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ច ត្រូវយកចិត្តទុក​ដាក់ ចុះពិនិត្យយាមល្បាតជាប់ប្រចាំ និងអនុវត្តតាមនីតិវិធីច្បាប់ បញ្ហាក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសង Scamer Online តាមមូលដ្ឋាន៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម