Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម​និង​កូនស្រី​ បាញ់​សាកល្បង​​​កាំភ្លើង​ខ្លី​ទើប​ផលិត​​​រួច​ ដើម្បី​បង្ហាញអំណាចកូនស្រី​

បានផុស

នៅ

កូរ៉េខាងជើងបានចេញផ្សាយរូបថតមួយសន្លឹករបស់យុវតី Kim Ju-ae ដែលជាកូនស្រីរបស់មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន កំពុងបាញ់កាំភ្លើងខ្លី​ជាមួយឪពុក ខណៈពេលកំពុងត្រួតពិនិត្យរោងចក្រមួយដែលមានជំនាញខាងផលិត​គ្រាប់រំសេវ ដោយ​អ្នក​​​​វិភាគ​ថា ជា​«​សញ្ញា​ណនៃការ​បង្ហាញ​​អំណាច​កូនស្រី»។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖KCNA

ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA បានរាយការណ៍នៅ​ថ្ងៃព្រហស្បតិ៍ទី១២មីនាថា មេដឹកនាំកូរ៉េខាងជើងលោក គឹម ជុងអ៊ុន បានចុះ​ត្រួតពិនិត្យរោងចក្រ «ផលិតគ្រាប់រំសេវធំ» ដែលផលិតកាំភ្លើងខ្លីថ្មី និង «អាវុធធុន​ស្រាល​អាច​ចល័ត»ផ្សេង​ទៀត​ ក៏ជាទីតាំងដែល​លោក​ គីម និងកូនស្រីវ័យជំទង់បានសាកល្បងកាំភ្លើងខ្លីជាមួយគ្នា។

រូបថតចេញផ្សាយពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញថា កូនស្រីលោកគីមបានអមដំណើរឪពុក ក្នុងអំឡុងពេលទស្សនកិច្ច​នៅ​រោងចក្រផលិតអាវុធ​នោះ​។ ពួកគេទាំងពីរនាក់ស្លៀកពាក់អាវស្បែកពណ៌ខ្មៅដូចគ្នា ក្នុងពេលដែល Ju-ae និងមន្ត្រីយោធាកំពុងសាកល្បងកាំភ្លើងខ្លីមួយ។ បន្ទាប់មកលោកគីម និងកូនស្រី​ ក៏បានទៅទស្សនា ត្រួត​ពិនិត្យមើលផលិតផលដែលផលិតនៅរោងចក្រ។ លោកបានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះ «គុណភាពដ៏ល្អឥតខ្ចោះ» នៃកាំភ្លើងដែលផលិតចេញពីរោងចក្រ​​​កូរ៉េខាងជើង​​នេះ​​។

លោកគីមបាន​លើក​ឡើង​ថា «រោងចក្រនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការកែលម្អប្រសិទ្ធភាពប្រយុទ្ធរបស់កងទ័ព ដូច្នេះវា​ចាំ​បាច់ក្នុងការពង្រីកសមត្ថភាពផលិតកម្មដោយមើលឃើញទុកជាមុន»។ ជាពិសេសលោកបានអំពាវនាវឲ្យធ្វើទំនើបកម្មដំណើរការនេះ តាមរបៀបដែលមានទស្សនវិស័យវែងឆ្ងាយ។

នេះជាលើកទីពីរហើយដែលទីក្រុងព្យុងយ៉ាង បានបង្ហោះរូបភាពរបស់ Ju-ae និងឪពុកកំពុងសាកល្បងបាញ់​កាំភ្លើងក្នុងប្រទេស ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។ ទោះបីជានាងនៅក្មេងក៏ដោយ តែកូរ៉េខាងជើងកំពុងព្យាយាមបង្កើតរូបភាព​របស់ស្ត្រីដ៏រឹងមាំ និងគួរឲ្យខ្លាចម្នាក់។ ឈុតឆាកបាញ់ប្រហារនេះច្បាស់ណាស់ថា នាងកំពុងបណ្ដុះគុណសម្បត្តិរបស់មេដឹកនាំយោធាម្នាក់។ នេះបើតាមសម្ដីរបស់លោក Lim Eul-chul អ្នកជំនាញខាងកូរ៉េខាងជើងនៅសាកលវិទ្យាល័យ Kyungnam ក្នុងប្រទេសកូរ៉េខាងត្បូង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម