Connect with us

កីឡា

កម្ពុជា ឡើងមក Top 10 វិញក្នុងចំណាត់ថ្នាក់ក្លិប AFC ក្រោយបញ្ចប់វគ្គ ៨ ក្រុម ACGL តំបន់ខាងកើត

បានផុស

នៅ

លីគកម្ពុជា បានវ៉ា ហុងកុង ឡើងមកកាន់ចំណាត់ថ្នាក់លំដាប់កំពូលទាំង ១០ នៃតារាងចំណាត់ថ្នាក់ក្លិប AFC វិញ ក្រោយបញ្ចប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ AFC Challenge League ប្រចាំតំបន់ខាងកើត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២៦ AFC បានធ្វើបច្ចុប្បន្នភាពអំពីចំណាត់ថ្នាក់លីគនៅតំបន់ អាស៊ី ខណៈលីគ កម្ពុជា បានធ្លាក់មកលេខ ១១ ក្រោម ឥណ្ឌូណេស៊ី និង ហុងកុង។ យ៉ាងណា គិតត្រឹមថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០២៦ នេះ ចំណាត់ថ្នាក់លីគ កម្ពុជា បានឡើងមកកាន់ចំណាត់ថ្នាក់លេខ ១០ វិញ បន្ទាប់ពីបញ្ចប់ការប្រកួតវគ្គ ៨ ក្រុមចុងក្រោយពាន ACGL វគ្គ ៨ ក្រុមប្រចាំតំបន់អាស៊ីខាងកើត។ នេះបើតាមការធ្វើបច្ចុប្បន្នភាពរបស់ Footy Ranking។

ក្រុម ព្រះខ័នរាជស្វាយរៀង បានឈ្នះក្រុម ភ្នំពេញក្រោន ដោយសរុបលទ្ធផលទាំង ២ ជើង ៦-២។ ចំណែកក្រុម ហ្វីលីពីន Manila Digger បានឈ្នះក្រុម Dewa United របស់ ឥណ្ឌូណេស៊ី ៣-២។ ប្រការនេះ មានន័យ ថា ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុម Manila Digger នៅវគ្គ ៨ ក្រុមចុងក្រោយពាន ACGL រដូវកាល ២០២៥-២០២៦។

តាមរយៈលទ្ធផល និង ពិន្ទុនាពេលបច្ចុប្បន្ន លីគ កម្ពុជា មាន ២៦.២២៥ ពិន្ទុ ខណៈ ឥណ្ឌូណេស៊ី ដែលស្ថិតនៅលេខ ៩ មាន ២៧.២៩៩។ ដូច្នេះ កម្ពុជា អាចនឹងមានឱកាសឡើងលើ ឥណ្ឌូណេស៊ី ទៅកាន់ចំណាត់ថ្នាក់លេខ ៩ ជំនួសវិញ ដោយសារក្លិបរបស់ ឥណ្ឌូណេស៊ី អស់ការប្រកួតប្រជែងហើយ ខណៈ កម្ពុជា នៅសល់ ព្រះខ័នរាជស្វាយរៀង ដើម្បីប្រកួតប្រជែងបន្តទៀត។

គួរបញ្ជាក់ផងដែរ ថា ប្រសិនបើ កម្ពុជា នៅរក្សាចំណាត់ថ្នាក់ប៉ុណ្ណេះ ឬឡើងមួយចំណាត់ថ្នាក់ទៀត នោះនឹងទទួលបាន ១ កៅអីកន្លះ ដើម្បីលេងពានលំដាប់ទី ២ AFC Champions League Two នៅរដូវកាល ២០២៧-២០២៨៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម