Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋបាលត្រាំ ផ្ទុះកំហឹងដែល CNN ផ្សាយថា អាមេរិកមើលស្រាលអុីរ៉ង់ រួមទាំងច្រកសមុទ្រ Hormuz

បានផុស

នៅ

សេតវិមាន និងមន្ត្រីរដ្ឋបាលលោកត្រាំជាច្រើនរូប បានផ្ទុះកំហឹងចំពោះទីភ្នាក់ងារ CNN ដែលផ្សាយព័ត៌មានថា សហរដ្ឋអាមេរិកបានមើលស្រាលសមត្ថភាពរបស់អុីរ៉ង់ ក្នុងការរំខានដល់ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz រួមទាំងការផ្សាយសេចក្តីថ្លែងការណ៍របស់មេដឹកនាំកំពូលថ្មីក្នុងប្រទេសនេះផងដែរ។

រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី ១៣មីនាថា៖ «ជាព័ត៌មានក្លែងក្លាយពី CNN ដែលរាយការណ៍ថា «រដ្ឋបាលត្រាំ បានមើលស្រាលផលប៉ះពាល់នៃសង្គ្រាមនៅអុីរ៉ង់លើច្រកសមុទ្រ Hormuz»។ ពិតជាគួរឱ្យអស់សំណើចណាស់! អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ អុីរ៉ង់បានគំរាមកំហែងដល់សកម្មភាពផ្លូវសមុទ្រតាមរយៈច្រកសមុទ្រ Hormuz។ ពួកគេតែងតែចាប់ច្រកសមុទ្រនេះធ្វើជាចំណាប់ខ្មាំង»។

លោក Hegseth ក៏បានរិះគន់ម្តងហើយម្តងទៀតចំពោះរបៀបដែលសារព័ត៌មាននេះ បានចុះផ្សាយអំពីមន្ទីរបញ្ចកោណ និងយោធាអាមេរិក ដោយថា ប្រព័ន្ធផ្សព្វផ្សាយនេះកំពុងព្យាយាមធ្វើឱ្យខូចរូបភាពនៃកងកម្លាំងប្រដាប់អាវុធអាមេរិក។

អតីតពិធីករ Fox News រូបនេះបាននិយាយថា៖ «មនុស្សជាច្រើនមើលអេក្រង់ទូរទស្សន៍ និងឃើញចំណងជើង។ ខ្ញុំធ្លាប់ធ្វើការក្នុងវិស័យនោះ ហើយដឹងថាអ្វីៗគ្រប់យ៉ាងត្រូវបានសរសេរដោយចេតនា។ ឧទាហរណ៍ ចំណងជើង «សង្គ្រាមមជ្ឈិមបូព៌ាកាន់តែធ្ងន់ធ្ងរ» លេចឡើងនៅលើអេក្រង់។ ដូច្នេះតើចំណងជើងនោះគួរជាអ្វី? ហេតុអ្វីមិនសរសេរ «អុីរ៉ង់កាន់តែអស់សង្ឃឹម» ព្រោះវាជាការពិត ប្រព័ន្ធផ្សព្វផ្សាយដឹងរឿងនោះ»។

ដោយឡែក លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt ក៏បានថ្កោលទោសរបាយការណ៍របស់ CNN ស្តីពីច្រកសមុទ្រ Hormuz ផងដែរ​ ដោយស្រីសរសេរបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖ «រឿងនេះគឺជាព័ត៌មានក្លែងក្លាយ ១០០ភាគរយ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ មន្ទីរបញ្ចកោណបានគ្រោងនឹងដោះស្រាយជាមួយនឹងសេណារីយ៉ូនៃការបិទច្រកសមុទ្រ Hormuz ដោយប្រុងប្រយ័ត្ន និងអស់សង្ឃឹម»។

ទោះជាយ៉ាងណាក៏ដោយ ជាការឆ្លើយតប លោក Mark Thompson នាយក CNN បានបញ្ជាក់ថា៖ «ការព្រួយបារម្ភតែមួយគត់របស់យើង គឺត្រូវប្រាប់ការពិតទៅកាន់ទស្សនិកជននៅអាមេរិក និងជុំវិញពិភពលោក។ ការគំរាមកំហែង ឬការវាយប្រហារនយោបាយណាមួយនឹងមិនផ្លាស់ប្តូររឿងនោះទេ»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម