ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិ បិទការជួញដូរខ្ពស់ជាង ១០០ ដុល្លារ/បារ៉ែល
តម្លៃប្រេងអន្តរជាតិបានបិទការជួញដូរនៅថ្ងៃសុក្រ ខ្ពស់ជាង ១០០ ដុល្លារ/បារ៉ែល ដោយសារតែការបន្តបិទនៃច្រកសមុទ្រហ័រមូហ្ស ពាក់ព័ន្ធនឹងជម្លោះរវាងអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅម៉ាក Brent សម្រាប់កុងត្រាខែឧសភា បានកើនឡើង ២,៦៨ ដុល្លារ ឬ ២,៦៧% ដល់ ១០៣,១៤ ដុល្លារ/បារ៉ែល នៅថ្ងៃសុក្រ ដែលជាថ្ងៃបិទការជួញដូរប្រចាំសប្ដាហ៍។ ដោយឡែកតម្លៃប្រេងអាមេរិក ម៉ាក West Texas Intermediate (WTI) សម្រាប់កុងត្រាខែមេសា វិញ បានកើនឡើង ២,៩៨ ដុល្លារ ឬ ៣,១១% ដល់ ៩៨,៧១ ដុល្លារ/បារ៉ែល។
ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេងម៉ាក Brent បានកើនឡើង ១១,២៧% ហើយ WTI បានកើនឡើង ៨% ធៀបនឹងតម្លៃបិទការជួញដូរកាលពីសប្ដាហ៍មុន។
មកទល់ពេលនេះ វាមានរយៈពេល ២ សប្ដាហ៍ទៅហើយ រាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បើកការវាយប្រហារលើអ៊ីរ៉ង់ ដោយបំផ្ទុះសង្រ្គាមបច្ចុប្បន្ន។ តម្លៃប្រេងបានហក់ឡើងជាបន្តបន្ទាប់ ដោយសារតែក្ដីបារម្ភផ្នែកផ្គត់ផ្កង់សកល នៅពេលច្រកសមុទ្រហ័រមូហ្ស ដែលដឹកជញ្ជូនប្រេង ២០% នៃតម្រូវការប្រចាំថ្ងៃរបស់ពិភពលោក ត្រូវបានកាត់ផ្ដាច់។
តម្លៃប្រេងហក់ឡើង ទោះបីជាមានចំណាត់ការផ្សេងៗពីសហរដ្ឋអាមេរិក ដែលដកទណ្ឌកម្មបណ្ដោះអាសន្នលើប្រេងរុស្ស៊ីរយៈពេល ៣០ ថ្ងៃ និងការព្រមព្រៀងរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ក្នុងការបញ្ចេញប្រេងពីក្នុងស្តុកបម្រុងប្រមាណ ៤០០ លានបារ៉ែល ក៏ដោយ៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


