ព័ត៌មានអន្ដរជាតិ
លោកត្រាំ ប្រកាសពីការកម្ទេចគោលដៅយោធាអ៊ីរ៉ង់លើកោះ Kharg
ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសុក្រថា កងកម្លាំងអាមេរិកបានវាយកម្ទេចទាំងស្រុង នូវគោលដៅយោធាសំខាន់ៗនៅលើកោះ Kharg របស់អ៊ីរ៉ង់ ដែលនេះជាប្រតិបត្តិការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រមជ្ឈិមបូព៌ា។

តាមការផ្សាយរបស់ AFP នាថ្ងៃសៅរ៍ទី១៤ខែមីនាឆ្នាំ២០២៦ កោះនេះគឺជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ ហើយលោកត្រាំ បានបញ្ជាក់ថា លោកបានសម្រេចចិត្តមិនទាន់វាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងនៅឡើយទេ ប៉ុន្តែព្រមានថា លោកនឹងប្តូរចិត្តវិញ ប្រសិនបើអ៊ីរ៉ង់នៅតែបន្តរារាំងការធ្វើដំណើរ និងសុវត្ថិភាពរបស់នាវាដឹកជញ្ជូនក្នុងច្រកសមុទ្រ Hormuz។
ស្របពេលដែលតម្លៃប្រេងពិភពលោកកំពុងហក់ឡើងខ្ពស់ លោកប្រធានាធិបតីបានបញ្ជាក់ថា កងទ័ពជើងទឹកអាមេរិកនឹងចាប់ផ្តើមធ្វើការអមដំណើរនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងពេលឆាប់ៗនេះ ដើម្បីធានាសុវត្ថិភាព ខណៈដែលចរាចរណ៍ផ្លូវទឹកនៅក្នុងតំបន់ស្ទើរតែជាប់គាំងទាំងស្រុងដោយសារការវាយប្រហាររបស់អ៊ីរ៉ង់។
ស្ថានភាពកាន់តែមានភាពតានតឹងខ្លាំង នៅពេលដែលទីក្រុងតេហេរ៉ង់បានឆ្លើយតបវិញតាមរយៈការបង្ហោះដ្រូន និងបាញ់មីស៊ីលជាច្រើនគ្រឿងសំដៅទៅរកប្រទេសអ៊ីស្រាអែល និងប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រ បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អាមេរិក។ ទន្ទឹមនឹងនេះ សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅក្នុងប្រទេសលីបង់ នៅតែបន្តអូសបន្លាយ ដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៧៧៣នាក់បានស្លាប់បាត់បង់ជីវិត រួមទាំងបុគ្គលិកពេទ្យ ១២នាក់ដែលបានស្លាប់ក្នុងមជ្ឈមណ្ឌលសុខភាពមួយកាលពីថ្ងៃសុក្រផងដែរ។
នៅក្នុងទីក្រុងតេហេរ៉ង់ឯណោះវិញ បាតុកម្មគាំទ្ររដ្ឋាភិបាលបានផ្ទុះឡើងយ៉ាងខ្លាំងក្លា ដោយមានមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើនរូបបានចូលរួមដង្ហែក្បួនជាមួយប្រជាជន ព្រមទាំងស្រែកថា «ទៅស្លាប់ទៅអាមេរិក និងអ៊ីស្រាអែល» ដើម្បីបង្ហាញពីការមិនចុះចាញ់ចំពោះការគាបសង្កត់របស់សហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


