ព័ត៌មានជាតិ
អាជ្ញាធរក្រុងព្រះវិហារ ចុះកាត់សំយាបសង់រំលោភផ្លូវសាធារណៈនៅជុំវិញផ្សារកំពង់ប្រណាក ដើម្បីលើកសោភ័ណភាព
ព្រះវិហារ ៖ អាជ្ញាធរក្រុងព្រះវិហារ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ បានសហការគ្នាចុះរៀបចំសណ្តាប់ធ្នាប់ជុំវិញបរិវេណផ្សារកំពង់ប្រណាក ឱ្យមានសោភ័ណភាព និងរបៀបរៀបរយល្អ ដើម្បីដោះស្រាយបញ្ហាកកស្ទះ បង្ករលក្ខណៈងាយស្រួលដល់ការទិញ-លក់ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារ បានឱ្យដឹងថា អាជ្ញាធរបានចុះកាត់សំយាបផ្ទះប្រជាពលរដ្ឋមួយចំនួនដែលបានសាងសង់រំលោភមកលើចិញ្ចើមផ្លូវសាធារណៈ។ លោកបន្តថា អាជ្ញាធរអំពាវវនាវក៏ដូចជាណែនាំបន្ថែមទៀតដល់ប្រជាពលរដ្ឋទាំងអស់មេត្តាជួយថែរក្សាបរិស្ថាន អនាម័យ ជាពិសេសជួយថែរក្សាចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងដើរ កុំសង់រំលោភតទៅទៀតដើម្បីសម្រួលចរាចរណ៍។

សូមជម្រាបថា សកម្មភាពនេះ ទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់អាជីវករ ដែលរំពឹងថាភាពស្អាត និងមានរបៀបនេះ នឹងជួយឱ្យមុខរបររបស់ពួកគាត់កាន់តែរីកចម្រើន និងមានបរិស្ថានល្អសម្រាប់អតិថិជនគ្រប់រូបផងដែរ៕
ដោយ៖ ជុន កុសល



-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


