Connect with us

ព័ត៌មានអន្ដរជាតិ

UN៖ ការ​វាយ​ប្រហាររបស់​អ៊ីស្រាអែល​លើ​ពន្ធនាគារអ៊ីរ៉ង់​​​​​​​ជាប់ពាក់​ព័ន្ធ​​​«ឧក្រិដ្ឋកម្ម​សង្គ្រាម»

បានផុស

នៅ

​ប្រធាន​​ផ្នែក​​ស៊ើបអង្កេត​​របស់​អង្គការសហប្រជាជាតិ ​(UN)​ បាន​ឱ្យ​ដឹង​​កាលពីថ្ងៃចន្ទ​ថា ការ​វាយ​ប្រហារ​​តាម​អាកាស​​របស់​​អ៊ីស្រាអែល​​លើ​​ពន្ធនាគារ​​មួយ​កន្លែង​​​​​​ក្នុង​ប្រទេស​អ៊ីរ៉ង់​​កាល​ពី​​ឆ្នាំ​មុន​​គឺ​ជា ​«ឧក្រិដ្ឋកម្ម​សង្គ្រាម» និង​​​ព្រមាន​ពី​​ហានិភ័យ​​នៃ​ការ​ដាក់​គំនាប​​​បន្ថែម​ទៀត​ ​បន្ទាប់​ពី​ការ​ទម្លាក់​គ្រាប់​បែក​​របស់​សហរដ្ឋអាមេរិក​​និង​អ៊ីស្រាអែល​នា​ពេល​បច្ចុប្បន្ន​។

​ទី​ភ្នាក់​ងារ​រ៉យទ័រ​ ផ្សាយ​ថ្ងៃ​ទី​១៦ខែមីនា​ឆ្នាំ​២០២៦ បាន​​ឲ្យ​ដឹង​ថា​ អាជ្ញាធរ​អ៊ីរ៉ង់​​​ បាន​និយាយ​ថា មនុស្ស​ជាង​៧០នាក់​​ត្រូវ​បាន​សម្លាប់​ ពេល​​​អ៊ី​ស្រាអែល​​បាន​​វាយ​ប្រហារ​​​​ចំទីតាំង​ពន្ធនាគារ ​Evin របស់​​ទីក្រុង​​តេហេរ៉ង់​​កាល​ពី​​ខែ​មិថុនា​​ឆ្នាំមុន ​អំឡុង​​សង្គ្រាម​​តាម​អាកាស​​ជា​មួយ​អ៊ីរ៉ង់​រយៈពេល​១២​ថ្ងៃ​​​។

សម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សនៅ UN ទីក្រុងហ្សឺណែវ ប្រទេសស្វីស។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍​នោះ ពន្ធនាគារ​ដែល​ជា​​កន្លែង​​ឃុំ​ឃាំង​​អ្នកទោសនយោបាយ​​ក៏​​រង​ការ​​​ខូច​ខាត​​ដែរ​ នៅ​ក្នុង​ការវាយ​ប្រហារ​​តាម​អាកាស​ចុងក្រោយ​បំផុត​​រវាង​​សហរដ្ឋ​អាមេរិក​និង​អ៊ីស្រាអែល។

លោកស្រី Sara Hossain ប្រធានបេសកកម្ម​ស្វែងរកការពិត​អន្តរ​ជាតិ​ឯក​រាជ្យ​លើស្ថានការណ៍​នៅ​​អ៊ីរ៉ង់​ បាន​និយាយ​ថា​៖«យើង​បានរកឃើញ​មូល​ហេតុ​សម​ហេតុ​ផល​ជឿថា​ការវាយ​ប្រហារ​តាមអាកាសលើពន្ធនា​គារ Evin គឺ​អ៊ី​ស្រាអែល​បាន​ប្រព្រឹត្តបទឧក្រិដ្ឋ​កម្ម​សង្គ្រាម​ដោយចេតនា​ ដឹកនាំ​ការវាយ​ប្រហារ​ប្រឆាំង​នឹង​ជន​ស៊ីវិលតែ​ម្តង​» ។

លោកស្រីបានលើក​ឡើង​ថា​ មនុស្ស៨០នាក់ រួម​ទាំង​កុមារម្នាក់ និង​ស្ត្រី៨នាក់​ត្រូវ​ស្លាប់​។​

របាយការណ៍របស់អ្នក​ស៊ើប​អង្កេត​ ​UN ​ចុងក្រោយបំផុត​ផ្អែក​លើ​ការ​សម្ភាសន៍​ជាមួយ​ជនរង​គ្រោះ សាក្សី រូបភាពផ្កាយរណប និងឯកសារផ្សេងទៀត ត្រូវបាន​បង្ហាញ​ដល់​ក្រុមប្រឹក្សា​នៅថ្ងៃចន្ទ​។

យ៉ាង​ណា​អ៊ីស្រាអែល​បាន​ដកខ្លួនចេញពីក្រុមប្រឹក្សា ដែល​កត់ត្រាការ​រំលោភបំពាន និង​ធ្វើការស៊ើបអង្កេត ហើយបានទុកកៅអីរបស់ខ្លួន​ឱ្យ​នៅ​ទទេ។ ​មិនមាន​ការឆ្លើយតបភ្លាមៗ ​ចំពោះសំណើសុំការអត្ថាធិប្បាយពីការិយាល័យនាយក​រដ្ឋមន្ត្រី ក្រសួងការបរទេស ឬយោធាអ៊ីស្រាអែល​នោះ​ទេ។

លោកស្រី Hossain បាន​ថ្កោលទោស​ការស្លាប់ជនស៊ីវិលកាន់តែច្រើន​នៅក្នុងប្រទេសអ៊ីរ៉ង់ និងសម្តែងការព្រួយបារម្ភចំពោះ​យុទ្ធនាការទម្លាក់​គ្រាប់បែកបច្ចុប្បន្ន អាច​នាំឱ្យអ៊ីរ៉ង់បង្ក្រាប​​លើការប្រឆាំង​កាន់​តែ​ខ្លាំង​។

លោកស្រីនិយាយថា៖ « មេរៀន​ស្នូលដែលទាញ​យក​ចេញពីការស៊ើប​អង្កេតរបស់​យើង​ក្នុងបរិបទ​នេះ​គឺច្បាស់​ណាស់​ថា​សកម្មភាព​យោធា​ ​មិនផ្តល់​ការទទួលខុសត្រូវ ឬ​នាំមកនូវការផ្លាស់ប្តូរ​ដែល​មាន​ន័យ​នោះ​ទេ​។ ផ្ទុយទៅវិញ វា​ប្រឈម​នឹងការបង្កើនការ​គាបសង្កត់​ក្នុងស្រុក​»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម