Connect with us

កីឡា

លើក​ទី២ លោក ទុំ សារ៉ាយ ដឹក​នាំ​​ទម្លាក់​ក្រុម​ខ្លាំង​ត្រឹម​វគ្គ ៨ ក្រុម​ចុង​ក្រោយ ពាន​សម្តេច​តេជោ

បានផុស

នៅ

ក្រុម​បាល់ទាត់ អាយអេសអាយ ដង្កោសែន​ជ័យ បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​លើក​ដំបូង​នៃ​ពាន​រង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន បន្ទាប់​ពីបាន​ឈ្នះ ភ្នំពេញ​ក្រោន ដោយ​លទ្ធផល​ទាំង​ពីរ​​ជើង ៤-២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ជើង​ទី​១ អាយអេសអាយ ដង្កោសែន​ជ័យ និង ​ភ្នំពេញ​ក្រោន បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា ២-២ នៅ​​កីឡដ្ឋាន អាយអេសអាយ ផាក ប៉ុន្តែ​​នៅ​ជើង​ទី​២ នៅ​ទឹក​ដី​ភ្នំពេញ​ក្រោន បាន​ឈ្នះ ២-០ នៅ​វគ្គ​ ៨ ក្រុម​ចុង​ក្រោយ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ ២០២៦ ដូច្នេះ​ពួក​គេ​បាន​ឈ្នះ​ទាំង​ពីរ​ជើង ៤-២ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

នេះ​ជា​ស្ថិតិ​ថ្មី​ជា​ប្រវត្តិ​សាស្ត្រ​របស់ អាយអេសអាយ ដង្កោសែន​ជ័យ ដែល​ឈាន​ដល់​វគ្គ ៤ ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​ក្លិប​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០១៦ ដែល​រហូត​ដល់​ពេល​នេះ​​មាន​រយៈ​ពេល ១០ ឆ្នាំ​ហើយ។

អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់ នេះ​ជា​លើក​ទី​២ ដែលលោក​គ្រូ​ ទុំ សារ៉ាយ បាន​​​ដឹក​នាំ​ទម្លាក់​ក្រុម​ខ្លាំង​នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ។ កាល​ពី​ឆ្នាំ ២០២២ លោក​បាន​ដឹក​នាំ​ក្រុម អគ្គិសនី​កម្ពុជា ទម្លាក់ ព្រះ​ខ័ន​រាជ​ស្វាយរៀង ត្រឹម​វគ្គ ៨ ក្រុមចុង​ក្រោយ ក្នុង​ពាន​រង្វាន់​សម្តេច​តេជោ​នេះ បន្ទាប់​ពី​បាន​ឈ្នះ​ទាំង​ពីរ​ជើង​ដោយ​លទ្ធផល ៤-២។

ចំណែក ភ្នំពេញក្រោន ​វិញ​គឺ​ជា​លើក​ទី១ ដែល​ពួក​គេ​បាន​ធ្លាក់​ត្រឹម​វគ្គ ៨ ក្រុម​ចុង​ក្រោយ ចាប់​តាំង​ពី​ឆ្នាំ ២០១៨ ​ដែល​ពេល​នោះ ពួក​គេ​បាន​ធ្លាក់​ត្រឹម​វគ្គ ៨ ក្រុមចុង​ក្រោយ​ដោយសារ​ថ្វី​ជើង​អង្គរថាយហ្គឺរ។

សូម​បញ្ជាក់​ថា នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រុម អាយអេសអាយ ដង្កោសែន​ជ័យ ជួប ក្រុម វិសាខា ខណៈ ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ជួប ក្រុម​បឹងកេត៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម