កីឡា
លទ្ធផលគ្រប់គូជើងទី ១ វគ្គ ៨ ក្រុមពានសម្តេចតេជោ សុទ្ធតែតឹងតែង តម្រូវអ៊ុតមើលជើងទី ២
ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ បានបញ្ចប់ជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយជាស្ថាពរហើយ ក្នុងនោះលទ្ធផលគ្រប់គូទាំងអស់សុទ្ធតែតឹងតែង ដែលតម្រូវឱ្យអ៊ុតមើលដល់ជើងទី ២ ទើបដឹងពីក្រុមណាខ្លះ នឹងទទួលបានកៅអីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

កាលពីថ្ងៃ ពុធ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២៦ សប្តាហ៍មុន ការប្រកួតជើងទី ១ វគ្គ ៨ ក្រុម បានបញ្ចប់ ២ គូ ក្នុងនោះ ព្រះខ័នរាជស្វាយរៀង បានរងបរាជ័យក្រោមថ្វីជើងក្រុម គិរីវង្សសុខសែនជ័យ ក្នុងលទ្ធផល ១-២។ ចំណែក ១ គូទៀត ក្រុម ភ្នំពេញក្រោន ស្មើគ្នាជាមួយក្រុម អាយអេសអាយ ដង្កោរសែនជ័យ ក្នុងលទ្ធផល ២-២។

រីឯកាលពីថ្ងៃ ពុធ ទី ៤ ខែ មីនា ម្សិលមិញ បានបញ្ចប់ទៅ ២ គូបន្ថែមទៀត ក្នុងនោះក្រុម បឹងកេត បានយកឈ្នះ កងយោធពលខេមរភូមិន្ទ ក្នុងលទ្ធផល ២-០ និង ណាហ្គាវើលដ៍ បានស្មើគ្នាជាមួយ វិសាខា ក្នុងលទ្ធផល ២-២។

គួរបញ្ជាក់ ថា ការប្រកួតជើងទី ២ នឹងធ្វើនៅសប្តាហ៍ក្រោយ ដោយនៅថ្ងៃ ពុធ ទី ១១ ខែ មីនា មាន ២ គូ ក្នុងនោះ បឹងកេត ត្រូវជួបក្រុម កងយោធពលខេមរភូមិន្ទ និង វិសាខា ត្រូវជួបក្រុម ណាហ្គាវើលដ៍។ ចំណែកនៅថ្ងៃ ពុធ ទី ១៨ ខែ មីនា មាន ២ គូទៀត ក្នុងនោះ ព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុម គិរីវង្សសុខសែនជ័យ និង ភ្នំពេញក្រោន ត្រូវជួបក្រុម អាយអេសអាយ ដង្កោរសែនជ័យ៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


