ព័ត៌មានអន្ដរជាតិ
ត្រាំ ផ្តាំទៅ អ៊ីរ៉ង់! ជជែកគ្នាបាន តែអត់មានបទឈប់បាញ់ទេ
ជាការបង្ហាញជំហរដ៏រឹងមាំរបស់លោក ដូណាល់ ត្រាំ ក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដែលឈានចូលសប្តាហ៍ទី៣ហើយនោះ ប្រធានាធិបតីអាមេរិក អះអាងថា នឹងគ្មានបទឈប់បាញ់ជាមួយអ៊ីរ៉ង់ឡើយ តែភាគីទាំងពីរអាចជជែកគ្នាបាន។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសេតវិមានកាលពីថ្ងៃសុក្រទី២០ខែមីនាឆ្នាំ២០២៦ មេដឹកនាំប្រទេសមហាអំណាចផុតលេខវ័យ៧៩ឆ្នាំរូបនេះនិយាយថា៖ «ស្ដាប់ចុះ យើងអាចមានការសន្ទនាគ្នាបាន ប៉ុន្តែខ្ញុំមិនចង់មានបទឈប់បាញ់ឡើយ»។
លោកបន្តថា៖ «អ្នកមិនអាចមានបទឈប់បាញ់ទេ នៅពេលអ្នកកំពុងកម្ទេចភាគីម្ខាងទៀតឲ្យរាបដល់ដីទៅហើយនោះ។ ពួកគេគ្មានកងទ័ពជើងទឹក គ្មានកងទ័ពអាកាស គ្មានអ្នកសង្កេតការណ៍ គ្មានប្រព័ន្ធការពារយន្តហោះ និងគ្មានរ៉ាដាទៀតទេ ហើយមេដឹកនាំរបស់ពួកគេគ្រប់ជាន់ថ្នាក់ ក៏ត្រូវបានសម្លាប់អស់ទៅហើយដែរ»។
រឿងនេះកើតឡើងស្របពេលលោកត្រាំ បង្ហោះសារលើបណ្តាញសង្គម Truth Social នៅថ្ងៃដដែលនោះ ដោយបង្ហាញបំណងបញ្ចប់សង្រ្គាមអ៊ីរ៉ង់ តែតម្រូវឲ្យប្រទេសដទៃ យាមកាមច្រកសមុទ្រ Hormuz ដោយខ្លួនឯង។

ប្រមុខសេតវិមានសរសេរថា៖ «យើងកាន់តែខិតជិតសម្រេចបាននូវគោលដៅហើយ ខណៈយើងពិចារណាកាត់បន្ថយកិច្ចខិតខំប្រឹងប្រែងខាងយោធាដ៏ធំនៅមជ្ឈិមបូព៌ា ពាក់ព័ន្ធនឹងរបបភេរវករអ៊ីរ៉ង់។ ច្រកសមុទ្រ Hormuz នឹងត្រូវយាមកាមនិងត្រួតពិនិត្យតាមតម្រូវការ ដោយប្រទេសដទៃទៀតដែលប្រើប្រាស់វា ចំណែកសហរដ្ឋអាមេរិកមិនប្រើប្រាស់ច្រកនេះទេ!»។
ក្នុងន័យនេះលោកត្រាំចង់សំដៅថា លោកមានបំណងឲ្យប្រទេសដែលទទួលផលពីប្រេងនៅតំបន់នោះ ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង និងអឺរ៉ុប ជាអ្នកចេញមុខការពារផ្លូវទឹកដោយខ្លួនឯង ចៀសវាងការឲ្យអាមេរិកចំណាយលុយ និងកម្លាំងទ័ពម្នាក់ឯង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


