ព័ត៌មានអន្ដរជាតិ
ជប៉ុន៖ ត្រាំរំឭកពីការវាយប្រហាររបស់ជប៉ុននៅ Pearl Harbor ដោយចង់បង្ហាញពីភាពត្រឹមត្រូវលើការវាយអ៊ីរ៉ង់
នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី សាណាអេ តាកាអ៊ិឈិ (Sanae Takaichi) បានធ្វើទស្សនកិច្ចទៅសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ អំឡុងសង្រ្គាមនៅមជ្ឈិមបូព៌ាកំពុងតែបន្ត។
យោងតាម Al Jazeera ផ្សាយថ្ងៃទី២១ខែមីនា ឆ្នាំ២០២៦ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ លេងសើចជាមួយនាយករដ្ឋមន្រ្តីជប៉ុនពីការវាយប្រហារនៅកំពង់ផែ Pearl Harbor អំឡុងសង្គ្រាមលោកលើកទី២ លោកត្រាំ ព្យាយាមបង្ហាញពីភាពត្រឹមត្រូវលើសង្គ្រាមនៅអ៊ីរ៉ង់ ខណៈប្រទេសជប៉ុនរកការអាម៉ាស់ ភាពភាន់ច្រឡំ និងមិនស្រួលចិត្តផងដែរ ជុំវិញការលើកឡើងរបស់លោក ត្រាំ ។

ពេលនោះអ្នកសារព័ត៌មានម្នាក់បានសួរ លោក ត្រាំ ថា៖ « ហេតុអ្វីបានជាលោកមិនប្រាប់សម្ព័ន្ធមិត្តនៅអឺរ៉ុបនិងអាស៊ីជាមុន ពេលចាប់ផ្តើមការវាយប្រហារដោយកម្លាំងយោធារវាងអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់?» អំឡុងនាយករដ្ឋមន្ត្រីជប៉ុន លោក ស្រី សាណាអេ កាតាអ៊ិឈិ ចួបគ្នាជាមួយលោក ត្រាំនៅឯសេតវិមានកាលពីថ្ងៃសុក្រ។
បន្ទាប់ពីការលើកឡើងរបស់លោក ត្រាំ លើរឿងនេះប្រតិកម្មនៅលើបណ្តាញសង្គមបានកើតឡើង ដោយនិយាយថាលោក ត្រាំ ហាក់លេងសើចលើសនិងឈ្លើយ រហូតដល់មានការលើកឡើងថាប្រធានាធិបតីរូបនេះមើលមិនឃើញប្រទេសជប៉ុនជាដៃគូស្មើគ្នានោះទេ។
លោក Tsuneo Watanabe ប្រធានសមាជិកជាន់ខ្ពស់នៅមូលនិធិសន្តិភាព Sasakawa របស់ជប៉ុន លើកឡើងក្នុងអត្ថបទមួយជាមួយកាសែត Nikkei កាលពីថ្ងៃសៅរ៍ថា៖ « ការលើកឡើងរបស់លោក ត្រាំ បង្ហាញថាលោកមិនមានអាក្បកិរិយាល្អដែលអាមេរិកមាននោះទេ»។
លោក Watanabe សរសេរថា៖ « ខ្ញុំចាប់អារម្មណ៍ថាការអត្ថាធិប្បាយនេះមានបំណងនាំឱ្យអ្នកសារព័ត៌មានជប៉ុន [ដែលបានសួរសំណួរ] ឬ លោកស្រី តាកាអ៊ិឈិ ចូលរួមជាមួយ ដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការវាយប្រហារលួចលាក់របស់ខ្លួនលើអ៊ីរ៉ង់ អំឡុងពេលចរចាការទូតមិនសម្រេច ហើយក៏មិនបានប្រាប់ប្រទេសសម្ព័ន្ធមិត្តពីរឿងនេះ»។
គួរបញ្ជាក់ថា លោក ត្រាំ មិនបានប្រាប់មុនពីអ្វីដែលលោកនឹងឆ្លើយតបជាមួយមេដឹកនាំជប៉ុន លើប្រធានបទនេះប្រកបដោយការប្រុងប្រយ័ត្ននោះទេ៕
ប្រែសម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


