ព័ត៌មានអន្ដរជាតិ
ប្រឈមវិបត្តិប្រេង ប្រទេស២២ រួមទាំងសមាជិកណាតូខ្លះផង ទទូចឲ្យអ៊ីរ៉ង់បើកច្រក Hormuz
ចាប់តាំងពីសង្រ្គាមនៅអ៊ីរ៉ង់ចាប់ផ្តើមកាលបីថ្ងៃទី២៨ ខែកុម្ភៈ ដោយការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល មានប្រទេសនៅអឺរ៉ុប រួមទាំងអាស៊ីប្រឈមនឹងការខ្វះខាតប្រេងធ្ងន់ធ្ងរដោយសារតែអ៊ីរ៉ងបានបិទច្រកសមុទ្រ Hormuz ដែលជាច្រកសម្រាប់ដឹកជញ្ជូនប្រេងយ៉ាងសំខាន់។

ប្រឈមវិបត្តិថាមពលនេះ ប្រទេសចំនួន ២២ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយ ដោយថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើនាវាដឹកជញ្ជូនទំនិញក្នុងឈូងសមុទ្រមួយនេះ ហើយបណ្តាប្រទេសទាំងនោះលើកឡើងថា ពួកគេនឹងចូលរួមរកវិធីសាស្រ្តសមស្រប ដើម្បីធានាឲ្យបាននូវការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាពតាមរយៈច្រកសមុទ្រ Hormuz ។
សេចក្តីថ្លែងការណ៍រួមនោះបានលើកឡើងថា៖ «យើងស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសនានា ដែលកំពុងចូលរួមក្នុងការរៀបចំផែនការនេះ»។ នេះបើយោងតាមការដកស្រង់របស់ ABC ផ្សាយថ្ងៃទី២១ខែមីនា ឆ្នាំ២០២៦ ។
មិនតែប៉ុណ្ណោះ បញ្ជីឈ្មោះប្រទេសដែលចូលរួមកំពុងកើនឡើងរួមមានសមាជិកណាតូផងដែរ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានរិះគន់ថា សមាជិកណាតូថា «កំសាក» កាលពីថ្ងៃសុក្រ។
ប្រធានាធិបតីអាមេរិករូបនេះថា៖ « ពួកគេត្អូញត្អែរពីតម្លៃប្រេងខ្ពស់ ប៉ុន្តែមិនចង់ជួយបើកច្រកសមុទ្រ Hormuz ទេ»។
ប្រទេសទាំងនោះរួមមាន អារ៉ាប់រួម ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ ជប៉ុន កាណាដា សាធារណរដ្ឋកូរ៉េ នូវែលសេឡង់ ដាណឺម៉ាក ឡាតវី ស្លូវេនី អេស្តូនី ន័រវែស ស៊ុយអែត ហ្វាំងឡង់ ឆែក រ៉ូម៉ានី បារ៉ែន លីទុយអានី និងអូស្ត្រាលី។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ខាងលើមិនបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តជាក់លាក់ណាមួយ ដើម្បីធានាសុវត្ថិភាពផ្លូវទឹកនោះទេ។
យ៉ាងណា រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីតាលី លោក Guido Crosetto បានសរសេរលើបណ្តាញសង្គម X បន្ទាប់ពីសេចក្តីថ្លែងការណ៍ថា៖ « គ្មានបេសកកម្មសង្គ្រាមទេ ហើយក៏មិនមានការចូលទៅក្នុងច្រកសមុទ្រ Hormuz ដរាបណាមិនទាន់មានបទឈប់បាញ់ និងគំនិតផ្តួចផ្តើមពីពហុភាគី»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


