សេដ្ឋកិច្ច
ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ សម្រេចបានជាង ៣២៥ លានដុល្លារ កើនឡើងជិត ១៤% នៅ ២ ខែដំបូងឆ្នាំនេះ
ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ (RGPPSEZ ) សម្រេចបាននូវទំហំទឹកប្រាក់ជាង ៣២៥,៣៦ លានដុល្លារ នៅក្នុងរយៈពេល ២ ខែ (មករា-កុម្ភៈ) ឆ្នាំ ២០២៦ កើនឡើង ១៣,៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៥ ដែលមានតម្លៃ ២៨៥,៨៧ លានដុល្លារ។

និន្នាការកើនឡើងនេះ ឆ្លុះបញ្ចាំងពីការពង្រីកសមត្ថភាពផលិតកម្មជាបន្តបន្ទាប់ និងការពង្រឹងសកម្មភាពខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់។ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ) នៅតែបន្តបង្ហាញពីដំណើរប្រតិបត្តិការដ៏រឹងមាំ និងមានស្ថិរភាព ដែលពង្រឹងចំណាត់ថ្នាក់របស់ខ្លួនជាតំបន់ឧស្សាហកម្មឈានមុខរបស់កម្ពុជា។
នៅឆ្នាំ២០២៥ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានសម្រេចលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំ ដែលឆ្លុះបញ្ចាំងពីប្រសិទ្ធភាពប្រតិបត្តិការ និងភាពធន់របស់ខ្លួននៅក្នុងបរិយាកាសសេដ្ឋកិច្ច ដែលមានការប្រែប្រួលជាប្រចាំ។

ក្រុមហ៊ុនបានកត់ត្រាចំណូលសរុបចំនួនទឹកប្រាក់ ៤១,២ លានដុល្លារ និងប្រាក់ចំណេញសុទ្ធចំនួន ៨,១ លានដុល្លារ ដែលស្មើនឹងអត្រា ផលចំណេញសុទ្ធ ១៩,៧%។
សកម្មភាពពាណិជ្ជកម្មនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក៏ឆ្លុះបញ្ចាំងពីកំណើនគួរឱ្យចាប់អារម្មណ៍ ដែលបង្ហាញពីការកើនឡើងនៃទំនុកចិត្តរបស់វិនិយោគិន និងការពង្រីកប្រតិបត្តិការឧស្សាហកម្ម។
តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ នៅតែជាអ្នករួមចំណែកដ៏សំខាន់មួយចំពោះការបង្កើតឱកាសការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នៅកម្ពុជា។ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦ តំបន់សេដ្ឋកិច្ចពិសេសផ្តល់ឱកាសការងារដល់កម្មករ កម្មការិនីចំនួន ៥៥,៩៣៥ នាក់ ដែលគាំទ្រដល់ជីវភាពរស់នៅ និងរួមចំណែកដល់ការអភិវឌ្ឍកម្លាំងពលកម្មជំនាញ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មានប្រសាសន៍ថា៖ «ការរីកចម្រើនជាបន្តបន្ទាប់ និងប្រតិបត្តិការឈានទៅមុខជាលំដាប់របស់ RGPPSEZ គឺបានឆ្លុះបញ្ចាំងពីទំនុកចិត្តដែលយើងខ្ញុំបានទទួលពីវិនិយោគិន និងការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងតំបន់នេះ។ យើងខ្ញុំមាន មោទនភាពជាខ្លាំង ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយការគាំទ្រដល់ការពង្រីកវិស័យ ឧស្សាហកម្ម កំណើនពាណិជ្ជកម្ម និងការបង្កើតឱកាសការងារ»។

នៅក្នុងឆ្នាំ ២០២៥ ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ ភ្នំពេញ (RGPPSEZ ) សម្រេចបាននូវទំហំទឹកប្រាក់ ២,១៥ ពាន់លានដុល្លារ តំណាងឱ្យ ៧% នៃតម្លៃនាំចេញសរុបរបស់កម្ពជា៕


អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


