Connect with us

ព័ត៌មានជាតិ

អគ្គនាយកដ្ឋាន ក.ប.ប បន្តចុះផ្សព្វផ្សាយអំពីសុវត្ថិភាពម្ហូបអាហារដល់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សី

បានផុស

នៅ

មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ បានបន្តនូវការសហការជាមួយមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងមន្រ្តីនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បន្តចុះអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង កម្មវិធី CCF Complaint App និងផលប៉ះពាល់នៃគ្រឿងញៀន ជូនដល់លោកគ្រូ អ្នកគ្រូសិស្សា នុសិស្ស និងអាជីវករលក់ដូរនៅក្នុងសាលាវិទ្យាល័យព្រែកលាប ដែលក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានអ្នកចូលរួមចំនួន ១៤៧នាក់ កាលពីថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងការអប់រំ ផ្សព្វផ្សាយនេះ មន្រ្តីជំនាញបានធ្វើការណែនាំអំពីការជ្រើសរើស ការពិនិត្យម្ហូបអាហារដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភដែលមានគុណភាពល្អសម្រាប់បរិភោគប្រចាំថ្ងៃ ព្រមទាំងបានចែកផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារ ប្រមាណជាង ១៤៧សន្លឹកផងដែរ។ សង្កត់ធ្ងន់ក្នុងពិធីនោះ មន្រ្តីជំនាញក៏បានធ្វើការណែនាំដល់សិស្សានុសិស្ស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទទួលទាននូវភេសជ្ជៈដែលមានជាតិស្ករខ្ពស់ និងមានជាតិផ្អែមខ្លាំង ព្រោះបណ្ដាលឱ្យកើតជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែម ជាយថាហេតុ។

ទន្ទឹមនឹងនោះ មន្ត្រីជំនាញក៏បានផ្សព្វផ្សាយបន្ថែមអំពីផលលំបាក និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន, គ្រឿងញៀនជាគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សង្គមជាតិទាំងមូល។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម